ដំណឹងបន្ថែមពីករណីនៃការធ្លាក់យន្តហោះ ដែលបានដឹកអ្នកដំណើរជាង៦០នាក់

ឥណ្ឌូណេសុី ៖ ដំណឹងបន្ថែមករណីយន្តហោះធ្លាក់) បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរមួយគ្រឿងផ្ទុកមនុស្សជាង៦០នាក់ បានដាច់ការទាក់ទងហើយទំនងជាធ្លាក់ចូលក្នុងសមុទ្រជ្វា នៅប្រទេសឥណ្ឌូណេស៊ីនារសៀលថ្ងៃសៅរ៍៩មករា២០២១នេះ ប្រតិបត្តិការរុករកនិងជួយសង្រ្គោះកំពុងបន្តយ៉ាងសកម្ម។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៉ី យន្តហោះដឹកអ្នកដំណើរខាងលើដែលមានជើងហោះហើរ SJY182 របស់អាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya) ដែលដឹកអ្នកដំណើរ៥០នាក់ និងក្រុមការងារយន្តហោះ១២នាក់ (សរុប៦២នាក់) បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងហ្សាការតា កាលពីវេលាម៉ោង ២៖៣៥នាទីរសៀល (ម៉ោងនៅហ្សាការតា) ហើយគ្រោងទៅចុះចតនៅអាកាសយានដ្ឋាននៃទីក្រុង ផុនធាណាក់ (Pontianak) ស្ថិតនៅក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច (West Kalimantan)។
ទិន្នន័យពីវែបសាយ Flightradar24 បានបង្ហាញថា នៅរយៈពេល៤នាទីក្រោយហោះឡើងចេញពីទីក្រុងហ្សាការតា ទាំងមានភ្លៀងធ្លាក់ខ្លាំង យន្តហោះរបស់អាកាសចរណ៍ Sriwijaya បានបាត់បង់រយៈកម្ពស់ដល់ទៅប្រមាណ៣,០០០ម៉ែត្រ តែក្នុងពេលមិនដល់១នាទីឡើយ មុនពេលបាត់ចេញពីក្នុងប្រព័ន្ធរ៉ាដា៕(ប្រភពបន្ត ពីFresh News)

By: Reatrey