ទណ្ឌិត៥នាក់ លួចរត់ចេញពីពន្ធនាគារ ខណៈម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបានវិញ

(កណ្ដាល)៖ ទណ្ឌិតចំនួន៥នាក់ ដែលត្រូវបានឃុំខ្លួន នៅពន្ធនាគារខេត្តកណ្តាល បានលួចរត់ចេញពីគុក នៅវេលាម៉ោង១០យប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ប៉ុន្តែភ្លាមៗនោះ ម្នាក់ក្នុងចំណោមពួកគេ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានវិញ។​

តាមការអោយដឹង ពីមន្ត្រីឆ្មាំពន្ធនាគារ ខេត្តកណ្តាល អោយដឹងនៅព្រឹកថ្ងៃទី១០មករានេះថា៖ ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ទណ្ឌិត៤នាក់ ទៀតដែលកំពុងរត់គេចខ្លួននោះ ក្នុងចំណោមទណ្ឌិតទាំង៤នាក់នោះ មានម្នាក់ត្រូវបានផ្តន្ទាទោសពាក់ព័ន្ធនឹងករណីគ្រឿងញៀន និង៣នាក់ទៀតពាក់ព័ន្ធនឹងករណីលួច និងលួចមានស្ថានភាពទម្ងន់ទោស។

ជុំវិញ​ករណីនេះ បើមានព្រឹត្តិការណ៍ វិវឌ្ឍន៍​យ៉ាងណានោះ យើងនិងជូនដំណឹងបន្តទៀត៕