បុរសវ័យចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗដោយសារការស្ទូចម៉ាស៉ីនភ្លើងឆ្លងចរន្តបណ្តាលអោយផ្ទុះដាច់ខ្លួនក្នុងការដ្ឋានមួយកន្លែង

ភ្នំពេញ÷ មានករណីបុរសវ័យ៦០ឆ្នាំម្នាក់ស្លាប់បាត់បង់អាយុជីវិតក្នុងការដ្ឋានសំណង់សម្បត្តិមានហេងក្រុមហ៊ុនបេតុង ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅវេលាម៉ោង៩យប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១។

តាមការបញ្ជាក់របស់លោកតាអាចា្យដែលបានចូលទីតាំងកើតហេតុបានប្រាប់អង្គភាពសារព័ត៌មានខ្មែរខូវឺធីវីថា នៅក្នុងការដ្ឋានខាងលើពិតជាមានករណីបុរសវ័យ៦០ឆ្នាំជាកម្មករដែលស្លាប់បាត់បង់អាយុជីវិតក្នុងការដ្ឋាននេះពិតប្រាកជមែន។ដោយការដ្ឋានមួយនេះមានយីហោថា សម្បត្តិមានហេង ជាក្រុមហ៊ុនបេតុង។

តាមព័ត៌មានបឯមបានអោយដឹងថា មូលហេតុនៃការស្លាប់នេះបណ្តាលមកពីការផ្ទុះម៉ាស៊ីនភ្លើង បណ្តាលឲ្យដាច់ខ្លួនជា២កំណាត់ស្លាប់ភ្លាមៗមួយរំពេច។

គួរបញ្ជាក់ផងថា សាកសពបុរសខាងលើនេះមិនទាន់ដឹងអត្តសញ្ញាណនៅឡយនោះទេ ដោយខាងក្រុមហ៊ុនមិនបានបញ្ជាក់៕

ប្រភព÷ ខ្មែរខូវឺធីវីីី