ភ្លេចអ្វីភ្លេចបាន តែហាមភ្លេចមនុស្សទាំង៥ប្រភេទនេះ

ពេលវេលាកន្លងទៅលឿនណាស់ មួយពព្រិចភ្នែកយើងដើរអស់មួយជីវិតទៅហើយ។ ទំនាក់ទំនងរបស់មនុស្ស​ បើមិនទាក់ទងគ្នាញឹកញាប់ទេ ទោះមនោញ្ចេតនាល្អយ៉ាងណាក៏ដោយ នឹងងាយផុតរលត់ដូចគ្នា ហើយខណៈពេលដែលអ្នកនឹកដល់ អ្វីៗវាក៏បានហួសពេលអស់ទៅហើយ អ្វីដែលបន្សល់ទុកគឺ “វិប្បដិសារីគ្មានទីបញ្ចប់”។ ក្នុងមួយជីវិតនេះអ្នកណាក៏អាចភ្លេចបានដែរ តែសូមកុំភ្លេចមនុស្ស៥ប្រភេទនេះឱ្យសោះ ពួកគេទើបជាមនុស្សដែលស្រលាញ់អ្នកដោយពិតប្រាកដ ត្រូវចេះឱបក្រសោបឱ្យបានល្អ។
១. ឪពុកម្តាយដែលចិញ្ចឹមបីបាច់អ្នក67248247_2447776418791134_9074351034054213632_n
នៅក្នុងលោកនេះ អ្នកដែលបារម្ភពីសុខទុក្ខគ្រប់ពេលវេលានោះមានតែឪពុកម្តាយអ្នកទេ មិនថាអ្នកទៅកន្លែងឆ្ងាយយ៉ាងណា ឱ្យតែមានពួកលោកស្ថិតនៅ នោះហើយគឺជា “ផ្ទះ” ជាគ្រួសារដ៏កក់ក្តៅ ។មានឪពុកម្តាយមួយចំនួន ក្រកម្សត់អស់មួយជីវិតហើយ តែដើម្បីតែអ្នក លោកបានត្បិតត្បៀត ខំសន្សំសំចៃប្រាក់មកផ្គត់ផ្គង់អ្នក ស្ទើរតែនៅពេលដែលវ័យលោកចំណាស់ទៅហើយ មិនដាច់ចិត្តបារម្ភពីអ្នក សុខចិត្តយកប្រាក់ដែលលោកទុកសម្រាប់មើលខ្លួនយកទៅទិញផ្ទះ ឬបើកអាជីវកម្មឱ្យអ្នកដោយមិនគិតគូរពីខ្លួនឈឺ ឬជា។ ក្រៅពីឳពុកម្តាយ តើអ្នកណាអាចធ្វើបែបនេះបានទៅ។ ក្នុងនាមជាឳពុកម្តាយ មិនមែនដើម្បីចង់ទទួលបានការតបស្នងសងគុណធំក្រាស់ក្រែលអីនោះទេ តែលោកគ្រាន់តែរំពឹងថា ពេលដែលលោកចាស់ទៅមានទីពុំនាក់ ពេលលោកដើរមិនរួច មានអ្នកគ្រាលោកប៉ុណ្ណោះ។ “កុំចាំដល់លោកអស់ជីវិតហើយ ទើបនឹកឃើញមកកតញ្ញូ” ឱ្យសោះ។ សង្ឃឹមថាអ្នកទៅដល់ទីណាក៏ដោយ កុំភ្លេចឧស្សាហ៍ទូរសព្ទទៅលោក និងត្រឡប់ទៅផ្ទះមើលលោកផង។
២. ពេលដែលអ្នកធ្លាក់ខ្លួនតោកយ៉ាក បានជួបនឹងមិត្តភ័ក្រ្តស្លាប់រស់86c793df74362df1f0cbe098b5bc4e7a
ពេលយើងធ្លាក់ខ្លួនក្រ សាច់ញាត្តិមិត្ត ភ័ក្រ្តសុទ្ធតែម៉ាកងាយ។ តែមានមនុស្សមួយប្រភេទ ពេលអ្នកធ្លាក់ខ្លួនក្រីក្រនៅតែរាប់អានអ្នក ប្រហែលជាពួកគេក្រលំបាកដូចអ្នកដែរ មិនអាចឱ្យប្រាក់អ្នកខ្ចីបាន តែអាចកំដរអ្នកតស៊ូពុះពារឧបសគ្គ ឆ្លងកាត់ជីវិតដ៏ជូចត់ជាមួយគ្នា។ ពេលដែលអ្នកលំបាកមានមិត្តស្មោះត្រង់ម្នាក់ ពិតជាមានតម្លៃណាស់ បើថ្ងៃមួយអ្នកមានបានហើយ សូមកុំភ្លេចពួកគេឱ្យសោះ។ បើអ្នកទាំងអស់គ្នាមានបានដូចគ្នា សូមឧស្សាហ៍ទាក់ទងគ្នាផង បែបនេះទើបនៅក្នុងដំណើរជីវិតរបស់អ្នក មានមិត្តភាពដ៏រឹងមាំមួយបាន។ ដាច់ខាតកុំធ្វើឱ្យមនោសញ្ចេតនាមួយនេះ ត្រូវផលប្រយោជន៍ធ្វើឱ្យល្អក់កករឱ្យសោះ។អ្នកខ្លះអាចកំដរអ្នកសើច តែមិនប្រាកដថាគេអាចកំដរអ្នកយំឡើយ តែអ្នកខ្លះវិញអាចកំដរអ្នកយំបាន ក៏អាចកំដរអ្នកសើចបានដែរ។ មានមិត្តភ័ក្រ្កស្លាប់រស់ គឺដូចជាមានទ្រព្យសម្បិត្តិស្តុកស្តមនៅក្នុងជីវិតរបស់អ្នក ជាច្រើនឆ្នាំកន្លងផុតទៅ អ្នកនឹងអាចអរគុណ និងរំភើបចំពោះការកំដរដ៏កក់ក្តៅរបស់មិត្តភ័ក្រ្តរបស់យើង។
៣. ឈ្លោះគ្នាហើយ នៅតែមិនទៅណា135575665_3690591061029910_5008894723767333520_n
“ក្មេងស្រលាញ់គ្នាម្តង ចាស់កោងខ្នងស្រលាញ់គ្នាម្តងទៀត” អ្នកដែលពិតជាកំដរអ្នកបានយូរបំផុតនោះគឺជា “ប្តីប្រពន្ធ”។ តែជាប្តីប្រពន្ធតែងតែឧស្សាហ៍ទាស់សម្ដីគ្នា តែក៏មិនដែលមុខក្រហមដាក់គ្នាយូរនោះដែរ។ ប្តីប្រពន្ធដែលគោរពគ្នាមានតិចណាស់ តែប្តីប្រពន្ធដែលតែងតែឈ្លោះគ្នាហើយមិនលែងលះ បែរជាច្រើនទៅវិញ។ ប្រហែលជាការឈ្នោះគ្នា និងទាស់សម្ដីទើបជាជីវិតប្តីប្រពន្ធហើយមើលទៅ ។ ស្នេហាពិត មិនមែនចេះតែផ្អែមល្ហែមល្អូកល្អើននោះទេ តែឈ្លោះគ្នាហើយនៅតែអាចរស់នៅជាមួយគ្នាមួយជីវិត។ អ្នកក្រលំបាក មានគេនៅតស៊ូជាមួយ អ្នកមានបាន មានគេនៅសោយសុខជាមួយ ពេលអ្នកចាស់ទៅ មានគេកំដរអ្នកមើលថ្ងៃរះ អ្នកដើរមិនរួច មានគេរុញរទេះឱ្យអ្នក អ្នកឈឺមានអ្នកលើកបាយទឹកជូនអ្នក មិនខ្វល់ថាលំបាកយ៉ាងណាទេ សូមអ្នកកុំភ្លេចប្តីប្រពន្ធយើងឱ្យសោះ។
៤. មានមនុស្សដែលស្គាល់ពីចិត្តថ្លើមអ្នកB3bdcd65a47ec3679509b28e8f1192a4មានក្តីស្រលាញ់មួយប្រភេទ គឺមិននៅក្បែរខ្លួនយើងទេ តែបែរជានៅក្នុងចិត្តយើង មានមនោសញ្ចេតនាមួយប្រភេទ ដែលមិនអាចនៅជាមួយគ្នាគ្រប់ពេល តែចិត្តអាចដឹងពីគ្នា។ មនោសញ្ចេតនាមួយនេះ គឺការស្គាល់ពីគ្នាទៅវិញទៅវិញមក បានជួបហើយគឺត្រូវចេះស្តាយស្រណោះ។ មិនខ្វល់ថាអ្នកដើរឆ្ងាយប៉ុនណាទេ មនុស្សស្គាល់ពីអ្នកសុទ្ធតែនៅអាចកំដរអ្នកនិយាយគ្នាបាន គេយល់ពីអ្នកបំផុត រាល់ពាក្យសម្ដីរបស់គេ សុទ្ធតែមានភាពកក់ក្តៅ នៅក្នុងនោះ អាចជាភាសាដែលលួងលោមអ្នកបាន។ ពេលដែលអ្នកបរាជ័យនៅក្នុងជីវិត គេសឹងតែអាចកំដរអ្នកបានគ្រប់កាលៈទេសៈ។ មនុស្សដែលស្គាល់ពីអ្នកគឺបានចូលទៅក្នុងជម្រៅចិត្តរបស់អ្នកយ៉ាងជ្រៅ ដូចសាច់ញាត្តិដែលបារម្ភពីអ្នក ដូចមនុស្សដែលខ្លួនស្រលាញ់ល្អចំពោះអ្នក។ នៅក្នុងឆាកជីវិតយើងចង់ជួបមនុស្សបែបនេះមិនងាយទេ។ ដូច្នេះហើយ សូមបញ្ជាក់បន្តិច អ្នកដែលស្គាល់ពីអ្នកគឺគេមានកម្រិតរបស់គេ កុំឱ្យហួសព្រំដែនឱ្យសោះ។ មានមនុស្សជាច្រើន បានជួបមនុស្សផ្ទុយភេទដែលស្គាល់ និងយល់ពីខ្លួន តែបែរជាចាត់ទុកថាជាស្នេហាទៅវិញ ហើយបានយកមិត្តភាពដ៏ល្អមួយនេះ បំផ្លាញចោល។
៥. មនុស្សមានគុណ ដែលបានជួយគ្រាហ៍អ្នកឡើងVaxt04f0ir161
“គេមានគុណលើយើងបន្តិចបន្តួច កុំបំភ្លេចគេឱ្យសោះ” ពេលដែលអ្នកធ្លាក់ខ្លួនដុនដាប មានគេមកជួយគ្រាហ៍អ្នក ប្រហែលគ្រាន់តែជាបំណងល្អរបស់គេតិចតួច តែបើនិយាយចំពោះអ្នក បែរជាទឹកចិត្តដ៏ធំមួយទៅវិញ។ តែមានពេលខ្លះប្រហែលជាយើងអាចនឹងគ្មានអ្នកពឹកពាក់គ្មានទីពុំនាក់ អ្នកមានតែពឹងលើខ្លួនឯងមកទទួលជ័យជម្នះ។ ដូច្នេះ អ្នកដែលមានគុណដែលអ្នកបានជួប គឺ “អ្នកខ្លួនឯង” ទៅវិញ ដូច្នេះសូមអ្នកចាំថា ក៏កុំភ្លេចល្អចំពោះខ្លួនឯងបន្តិចផង។មនុស្សដែលមិនចេះដឹងគុណ គ្រាន់តែធ្វើឱ្យមនុស្សដែលមានគុណចំពោះអ្នកមានអារម្មណ៍ថាអស់សង្ឃឹម និងឈឺចាប់ប៉ុណ្ណោះ ទោះជាគេជាមនុស្សល្អយ៉ាងណា ក៏អាចចាកចេញពីអ្នកដោយសន្សឹមៗដែរ។ តាមពិតទៅ អ្នកណាក៏មិនអាចនៅរង់ចាំអ្នកនៅកន្លែងដដែលដែរ បើអ្នកមិនចេះស្តាយស្រណោះទេ មួយពព្រិចភ្នែកនឹងពិតជាបាត់បង់ហើយ សង្ឃឹមថាអ្នក ចាប់ពីថ្ងៃនេះទៅ ធ្វើជាមនុស្សចេះដឹងគុណ ញុំាងឱ្យមនោសញ្ចេតនាដ៏មានតម្លៃនេះ មានពន្លឺនៅក្នុងចិត្តរបស់អ្នកជានិរន្តរ៍៕
From: https://www.knongsrok.com/
By: Reatrey