មន្ត្រីអាវុធហត្ថម្នាក់បាញ់សម្លាប់ប្រពន្ធរួចបាញ់ខ្លួនឯងតាមក្រោយ ទុកឲ្យកូនស្រីម្នាក់នៅកំព្រា ដោយសារភ្លើងប្រច័ណ្ឌខឹង

បុរសម្នាក់ជាមន្ត្រីកងអាវុតហត្ថ បានប្រច័ណ្ឌប្រពន្ធក៏សម្រេចចិត្តបាញ់សម្លាប់ប្រពន្ធខ្លួនឯងរួចហើយបាញ់បញ្ចប់ជីវិតខ្លួនឯងតាមក្រោយស្លាប់ក្នុងថ្លុកឈាម ដែលបន្សល់ទុកកូនស្រីម្នាក់ឲ្យកំព្រាឯការ។

ហេតុការណ៏ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុSOS ចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ក្នុងសង្កាត់គោកឃ្លា ងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សពស្ត្រីរងគ្រោះមានឈ្មោះ ជួប សារឿនអាយុ៣០ឆ្នាំមុខរបលក់ផលិតផលតាមអនឡាញ ស្នាក់នៅបន្ទប់ជួលខាងលើ។

ចំណែកប្ដីមានឈ្មោះសេង គឹមសាន ហៅសុត អាយុ៥០ឆ្នាំមុខរបអាវុធហត្ថសក្ត័បួនកន្លះស្នាក់នៅជាមួយគ្នា។

ប្រភពពីសាច់ញាតិម្នាក់តបានឲ្យដឹងថា មុនពេលកើតហេតុគាត់ឭសំឡេងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ហើយតែមួយសន្ទះស្រាប់តែឭសូគ្រាប់កំភ្លើងផ្ទុះចំនួន៤គ្រាប់ស្រាប់តែគាត់ទៅមើលឃើញប្ដីដេកស្លាប់ក្នុងថ្លុកឈាមនិងប្រពន្ធស្លាប់មុខចង្ក្រានបាយគួរឲ្យអាណោចអធម័។

ក្រោយកើតហេតុ កម្លាំងនគរបាលខណ្ឌសែនសុខនិងកម្លាំងកងរាជអាវុតហត្ថបានចុះមកកន្លែងកើតហេតុនិងព័ទ្ធខ្សែជុំវិញបន្ទប់ផ្ទះជួលខាងលើទុកឲ្យសមត្ថកិច្ចជំនាញធ្វើកោសល្យវិឆ្ឆ័ក្រោយពីធ្វើរួច ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕