យានដ្ឋានមួយកន្លែងនៅស្រុកស្នួល ត្រូវអគ្គិភ័យឆេះឆាប់

ខេត្ត​ក្រចេះ​៖ ថ្ងៃទី ០៨​ ខែ​ មករា​ ឆ្នាំ​ ២០២១ វេលាម៉ោង ១២ និង ៤០នាទី នៅចំណុច១១៣ ភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ មានករណីអគ្គីភ័យកើតឡើងបណ្ដាលអោយឆេះ​ (រោងយានដ្ឋាន)​ ធ្វើអំពីឈើប្រក់​ស័ង្ក​សី​ទំហំ​ ០៨x១២​ ម៉ែត្រ។ មូលហេតុបណ្តាលមក​ពី​ទុសេ្សខ្សែភ្លើង ។ សម្ភារៈខូចខាតរួមមាន៖

-​ ម៉ាស៊ីនក្រឡឹង​ ចំនួន​ ០១

-​ ម៉ាស៊ីនស្វាន​ ចំនួន​ ០១

-​ ម៉ាស៊ីនខ្យល់​ ចំនួន​ ០១

-​ ត្រាក់ទ័រចំនួន០១ និងសម្ភារះផ្សេងៗមួយចំនួនទៀត គិតជាទឹកប្រាក់សរុបប្រហែល ២០០០០​ ដុល្លារ ។

ម្ចាស់យានដ្ឋានឈ្មោះ ធារ៉ា ភេទ​ ប្រុស អាយុ​ ២៣​ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ​ ។

ហើយអគ្គីភ័យនេះបានឆាបឆេះដល់ផ្ទះមួយខ្នងទៀតតែត្រូវបានរថយន្តពន្លត់អគ្គីភយ័ពន្លត់ទាន់បណ្ដាលអោយឆេះតែជញ្ជាំងម្ចាស់ផ្ទះឈ្មោះ សូ សារឹម ភេទ ប្រុស អាយុ ៥២​ ឆ្នាំ​ ។

​ ករណីគ្រោះថ្នាក់អគ្គីភ័យនេះរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្នួលបានអន្តរាគមន៍បាញ់ពន្លត់ធ្វើអោយរលត់ទាំងស្រុងដោយប្រើប្រាស់ទឹកអស់ចំនួន ០២​ រថយន្ត ៕