យ៉ាងហោចណាស់ព្រះសង្ឃ ០៦អង្គ រងរបួសធ្ងន់ស្រាលក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅប៉ៃលិន

​ប៉ៃលិន​៖​ នៅ​វេលា​ម៉ោង​ ១៦​និង​០០​នាទី​ ថ្ងៃ​ទី​០៩​ ខែមករា​ ឆ្នាំ​២០២១​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​រេ​ចង្កូត​បុក​ដើមឈើ​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៩​ នៅ​ចំណុច​ភូមិ​ភ្នំ​កុយ​ ឃុំ​សាលា​ក្រៅ​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​-​ស្រាល​ចំនួន​៦​នាក់​/​អង្គ​ ។​

​អ្នកបើកបរ​ឈ្មោះ​ សែ​ម​ បុរី​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​សូ​គង​ ឃុំ​ស្នំ​ក្រពើ​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ បើកបរ​រថយន្ត​ម៉ាក​កាម​រី​ហើម​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កណ្តាល​ 2A-2434​ (​រង​របួសស្រាល​)​ ។ ចំណែករថយន្តខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ។

​ក្នុង​រថយន្ត​មាន​ព្រះសង្ឃ​ចំនួន​ ០៥​អង្គ​ រួម​ដំណើរ​ជាមួយ​គង់នៅ​វត្ត​ដងទង់​ ភូមិ​ស្រែ​ខាងជើង​ ឃុំ​មាន​រិ​ទ្ធ​ ស្រុក​ដងទង់​ ខេត្តកំពត​៖

១.​ព្រះ​នាម​ សែន​ ស៊ិ​ន​ដា​រ៉ូ​ ព្រះ​ជន្ម​ ៣៤​វស្សា​ ររងរបួរងរបួសបាក់កដៃស្តាំ

២.​ព្រះ​នាម​ ត្រេ​ន​ ព្រះ​ជន្ម​ ៣១​វស្សា​ របួស​បែក​មុខ​ខាងស្តាំ​

៣.​ព្រះ​នាម​ ត្រាវ​ ព្រះ​ជន្ម​ ៣៣​វស្សា​ (​របួសស្រាល​)

៤.​ព្រះ​នាម​ វែង​ ព្រះ​ជន្ម​ ៣៤​វស្សា​ (​របួសធ្ងន់​)

៥.​ព្រះ​នាម​ ឡុ​ង​ ព្រះ​ជន្ម​ ៣២​វស្សា​ (​របួសធ្ងន់​)​ ។​

​មូលហេតុ​នៃ​ការ​គ្រោះថ្នាក់​បណ្ដាល​មក​ពី​ កត្តា​មនុស្ស​ (​អ្នកបើកបរ​ បើកបរ​ក្នុង​ស្ថានភាព​ងងុយដេក​ និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​)​ ។​

​បច្ចុប្បន្ន​ ព្រះសង្ឃ​៥​អង្គ​ខាងលើ​ ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ ៕