សមត្ថកិច្ចស្រុករតនមណ្ឌល ឃាត់ខ្លួនបុរសម្នាក់ ករណីរំលោភសេពសន្ថវៈលើអនីតិជន

​បាត់ដំបង​៖​ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រតន​មណ្ឌល​ឃាត់ខ្លួន​ ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​ ប្រព្រឹត្ត​នៅ​ភូមិ​អូរ​ឃ្មុំ​ ឃុំ​រស្មី​សង្ហារ​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ កាលពី​ថ្ងៃ​ទី​០៨​ ខែមករា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១២​និង​៣០​នទី​ ។​

​ជនសង្ស័យ​មានឈ្មោះ​ ឌី​ ម៉ៅ​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ឃ្មុំ​ ឃុំ​រស្មី​សង្ហារ​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ ។​ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ​ ម​.​ស​ភ​ ភេទ​ស្រី​ អាយុ​០៨​ឆ្នាំ​ រស់នៅ​ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ ។​

​បច្ចុប្បន្ន​ ជនល្មើស​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​ ៕