អគ្គិភ័យឆេះហាង មួយកន្លែងនៅខណ្ឌទួលគោក បណ្តាលឲ្យឆេះខូចខាតស្ទើរទាំងស្រុង

រាជធានីភ្នំពេញ÷ នៅវេលាម៉ោង ១៦:១៥នាទីល្ងាច ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះហាងមួយកន្លែង តាមបណ្ដោយផ្លូវលេខ ២១៥ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

កម្លាំងជំនាញផ្នែកអគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ធ្វើឲ្យខូចខាតឆេះអស់ប្រហែលជា ៧០% មានដូចជាម៉ាស៊ីនត្រជាក់ តុកៅអី សម្ភារ:ភ្លេង ព្រមទាំងសម្ភារ:មួយចំនួនទៀត និងពុំបានឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ ។

ក្នុងការពន្លត់អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់ អគិ្គភ័យជាច្រើនគ្រឿង៖ រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ ឡាន ស្មើនឹង ១២ម៉ែត្រគូប ។

ករណីគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ ឬរបួសឡើយ ហើយត្រូវបានពន្លត់ចប់នៅម៉ោង១៦:៥០នាទីល្ងាច នាថ្ងៃដដែល៕