HONGDA ប្រលះ NISSAN បណ្តាលឲ្យមនុស្សស្លាប់ម្នាក់

ខេត្តកណ្ដាល÷ កើតហេតុថ្ងៃសៅរ៍១១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៩ និង១០នាទី។ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៦-៣៧ ស្ថិតក្នុងភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។ បណ្តាលអោយរបួសធ្ងន់០១នាក់ប្រុស។

សភាពនៃរឿងហេតុ÷ នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើមានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HN-4890 បើកបរដោយឈ្មោះ ឈុំ ឌីស ភេទប្រុស អាយុ២៩ឆ្នាំ(ឆ្នាំកំណើត ០៥-០៣-១៩៩២) មានទីលំនៅសព្វថ្ងៃភូមិគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម(ពាក់មួកសុវត្ថិភាព, រងរបួសធ្ងន់)។ បើកបរមានទិសដៅពីកើត ទៅលិច(ភ្នំពេញ-បាត់ដំបង) លុះពេលបើកបមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាក NISSAN (ប្រភេទបែន) ពណ៌ខៀវ ពាក់ផ្លាកលេខ ចង្កូតស្តាំ PP-0192 អ្នកបើកបរមិនស្គាស់អត្តសញ្ញាណ(រត់គេចខ្លួនពីកន្លែងកើតហេតុ) ដែលបើកបរមានទិសដៅពីលិច ទៅកើត(បាត់ដំបង-ភ្នំពេញ)។

ចំពោះអ្នករងរបួសធ្ងន់ត្រូវបានយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ។ ចំណែកវត្ថុតាងត្រូវបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធី៕