ចំនួនអ្នកឆ្លងកូវីដ-១៩ នៅលើពិភពលោកកើនដល់ជាង ៩០លានករណី និងជិត២លាននាក់បានស្លាប់

(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេហទំព័រអន្តរជាតិ worldometers បានបង្ហាញថា គិតត្រឹមម៉ោង៩ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ ៩០,៦៨៨,៧៣៣ករណី ហើយក្នុងនោះសរុប១,៩៤៣,០៩០នាក់ស្លាប់ និងជាង៦៤.៨លាននាក់ បានជាសះស្បើយឡើងវិញ។

រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក ឈរនៅកំពូលតារាង ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេ ដោយមានមនុស្សសរុប ២២,៩១៧,៣៣៤ បានឆ្លង ៣៨៣,២៧៥ម៉ឺននាក់ស្លាប់ ជាង១៣លាននាក់បានជាសះស្បើយ​ ខណៈឥណ្ឌា មានការឆ្លងជាង ១០,៤៦៧,៤៣១នាក់ ១៥ម៉ឺននាក់បានស្លាប់ និងជាង១០លាននាក់បានជាសះស្បើយ និងលេខ៣ បានទៅលើប្រេស៊ីល ដោយមានអ្នកឆ្លងជាង ៨,១០៥,៧៩០នាក់ ជាង២០ម៉ឺននាក់បានស្លាប់ និងជាង៧លាននាក់បានជាសះស្បើយ៕