យ៉ាងហោចណាស់មនុស្ស ០៥នាក់រងបួស និងរថយន្ត ០៣ខួចខាត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅកំពង់សិលា

ខេត្តព្រះសីហនុ÷ នៅវេលាម៉ោង០២ៈ៤០នាទី ថ្ងៃទី០៩ខែមករាឆ្នាំ២០២១ នៅចន្លោះ​ចំណុចគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិត​ក្នុង​ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្ត​ព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងរថយន្ត ទិសដៅ​ព្រះសីហនុ-ភ្នំពេញ -រថយន្តម៉ាកFREIGHTLINEA កុងទីន័រ ពណ៌​ស ពាក់ស្លាកលេខ3F-0194 ភ្នំពេញ អ្នកបើកបរ ឈ្មោះ លាង ផល្លី ភេទប្រុស អាយុ​៣០ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិក្រាំងស្បូវ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត(រងរបួសស្រាល)។

រថយន្តម៉ាកហុីណូ ពណ៌​ស ពាក់ស្លាកលេខ3A-1307 ភ្នំពេញ អ្នកបើកបរ​ឈ្មោះ កង ង៉ែត ភេទប្រុស អាយុ​៦០ឆ្នាំ មានទីលំនៅស្ថិតភូមិគីរីវន្ត ឃុំត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​(រងរបួស)។

រថយន្តម៉ាកHUMER ពណ៌​ស ពាក់ស្លាកលេខ2BS-0015 ភ្នំពេញ​ អ្នកបើកបរ​ឈ្មោះ ថាំង គួហួយ ភេទប្រុស អាយុ​៣០ឆ្នាំ ជនជាតិ​ចិន (រងរបួសធ្ងន់)។

ជនជាតិចិន មិនស្គាល់អត្តសញ្ញាណ ភេទស្រី រួមដំណើរជាមួយ (រងរបួសធ្ងន់)។

ជនជាតិចិន មិនស្គាល់អត្តសញ្ញាណ ភេទប្រុស រួមដំណើរជាមួយ (រងរបួសធ្ងន់) ។

ក្នុង​ហេតុការណ៍​ខាងលើបណ្ដាលអោយខូចខាតរថយន្តចំនួន០៣គ្រឿង និងរងរបួសមនុស្ស​ចំនួន០៥នាក់ ស្រីចំនួន​០១នាក់។​

ជនរងគ្រោះ​ទាំង០៥នាក់ បានបញ្ជូនទៅសង្រោះនៅមន្ទីពេទ្យបង្អែកស្រុកស្រែអំបិល ខេត្ត​កោះកុង ចំណែក​រថយន្តទាំងបីគ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា។

បច្ចុប្បន្នកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំពង់សីលា សហការ​ណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា កំពង់សម្រួលចរាចរណ៍ បបញ្ជៀសការកកស្ទះនៅកន្លែងកើតហេតុ៕