រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ថ្លែង​អំណរ​គុណ​ ដល់​ផ្សារ​ម៉ាក្រូ​ដែល​ជួយទទួលទិញពងទារបស់កសិករខ្មែរ

ឯកឧត្តម​ វេង​ សាខុន​ បាន​លេីកឡេីងថា​ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមហ៊ុន និងអាជីវករប្រមូលទិញស៊ុតសត្វទាំងអស់នៅកម្ពុជា ជាពិសេសផ្សារម៉ាក្រូ ដែលបានចូលរួមចំណែកកាត់បន្ថយការលំបាករបស់កសិករ ចិញ្ចឹមសត្វយកស៊ុតលក់ ទាក់ទងទៅនឹងកង្វះទីផ្សារកន្លងមក ។

ឯកឧត្តម​ក៍បាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលចូលរួមរកដំណោះស្រាយបញ្ហាប្រឈមរបស់កសិករកន្លងមក បានយ៉ាងល្អប្រសើរ ហើយមានការយោគយល់គ្នាខ្ពស់ ៕

អត្ថបទមុន÷ កសិដ្ឋានចិញ្ចឹម​ទា ស្រុកខ្សាច់កណ្តាល មានទីផ្សារលក់ ផលិតផលរបស់ខ្លួនហើយ