រថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿង ប្រលះរថយន្ដនិងម៉ូតូ បណ្តាលឲ្យស្លាប់ ០៣នាក់ រងរបួសធ្ងន់ម្នាក់

ព័ត៌មានបឋម÷ ថ្ងៃទី១១.មករា.ឆ្នាំ២០២១ វេលាម៉ោង​៨:១៥នាទី​ មានករណីគ្រោះថ្នាក់ចរាចរណ៍​ ចំនួន០១លើក (រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ សណ្តោងរ៉ឺម៉ក បុករថយន្តម៉ាហាយលេនឌ័រ រួចទៅបុកម៉ូតូ០២គ្រឿងទៀត)​ នៅចំណុចភូមិហ្មសែត​ សង្កាត់ប៉ាលហាល​ ក្រុងព្រះវិហារ​ ខេត្តព្រះវិហារ​ បណ្តាលឲ្យស្លាប់មនុស្ស​ ចំនួន០៣នាក់(ស្រី)​ និងរបួសធ្ងន់​ ០១នាក់(ស្រី)។

ក្រោយកើតហេតុអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ជនថ្នាក់​ គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ ដេីម្បី​ ជៀសវាង​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំងអស់គ្នា​៕