អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ នៅស្រុកជាំក្សាន្ត

ខេត្តព្រះវិហារ​៖ ថ្ងៃច័ន្ទ ១៣ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង​ ១១:៣០​ នាទី មានករណីគ្រោះថ្នាក់អគ្គីភ័យ​ឆេះ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​នៅចំណុចផ្ទះឈ្មោះ ពុធ សាលី ភេទ​ ស្រី អាយុ ៦៧​ ឆ្នាំ នៅភូមិចារ្យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ​ ។ ​បណ្ដាលឲ្យខូចខាត​ផ្ទះ​ចំនួន​០១ខ្នង​ ទំហំ ៨ម៉ែត្រ​x៩ម៉ែត្រ​ ធ្វេីអំពីឈេី​ ប្រក់គ្បឿង និងសម្ភារដូចជា៖

-​ មាសចំនួន​ ០៥​ ជី ។

-​ គ្រែឈើ​ចំនួន​ ០១​ គ្រឿង សម្លៀកបំពាក់មួយចំនួន ។

​ មូលហេតុ​នៃការឆេះបណ្ដាលមកពី​ ឆ្លងចរន្ត​អគ្គិសនី​ ​(ផ្ទុះផ្ទាំងសូឡាំ)​ ។ ករណី​ខាងលេីនេះ​ពុំបណ្ដាលឲ្យមានមនុស្ស​រងគ្រោះថ្នាក់ឡេីយ​ ៕