អ្នកប្រេីប្រាស់ម៉ូតូច្នៃស៊ីម៊ាំងបង្កសម្លេងរំខាន​នៅពេលយប់ត្រូវនាំមកធ្វេីការអប់រំណែនាំនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅយប់ថ្ងៃទី ១០ខែ​មករា​ឆ្នាំ​២០២០​ អនុវត្តតាមបទបញ្ជារបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាល​ខេត្តបា​ត់ដំបង​ ក្រុមអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាន បានធ្វេីការត្រួតពិនិត្យនិងឃាត់​អ្នកប្រេីប្រាស់ម៉ូតូដែល​បំ​ពាក់ដោយបំពង់សីម៉ាំងកែច្នៃបង្កសម្លេងខ្លាំងរំខានពេលយប់នៅក្នុងក្រុងបាត់ដំបងចំនួន​០៨គ្រឿង។

ក្រោយពេលឃាត់រក្សាទុកម៉ូតូទាំង០៨គ្រឿង​នេះរួចមកពិនិត្យឃេីញថា​ម៉ូតូទាំងនេះក្រៅពីការកែ​ច្នៃបំពង់ស៉ីម៉ាំងដេីម្បីបន្លឺសម្លេងខ្លាំងៗនៅ​មានលក្ខណៈមិនត្រឹមត្រូវលេី​ចំណុចផ្សេងទៀត​ដែល​ផ្ទុយពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

នៅពេលនេះលោកឧត្តមសេនីយ៍​ស្នងការបាន​ប្រគល់ភារកិច្ចទៅការិ​យាល័យនគបាលចរាចរ​ណ៍​ផ្លូវគោកអនុវត្ត​ការដោយអប់រំណែនាំដល់ម្ចាស់ម៉ូតូឱ្យឈប់ប្រព្រឹត្តសកម្មភាពបែបនេះ​បន្តទៀតនិងតម្រូវឱ្យប្តូរស៉ីម៉ាំងម៉ូតូបានត្រឹមត្រូវរួចធ្វេីការផាកពិន័យទៅតាមអំពេីល្មេីសច្បាប់ស្តីពី​ចរាចរណ៍ផ្លូវគោកមុនពេលប្រគល់ជូនម្ចាស់វិញ​៕