ឃាត់ខ្មែរឥស្លាមម្នាក់ ករណីជួញដូរគ្រឿងញៀន

ខេត្តត្បូងឃ្មុំ÷ កាលពីថ្ងៃទី ០៩ខែ មករា ឆ្នាំ២០២១ វេលាម៉ោង ១០ :១៥នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយឃ្លាំង ចុះកិច្ចប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ០១នាក់ នៅចំណុចវាលស្រែខាងត្បូងភូមិ ស្វាយឃ្លាំងឃុំ ស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដកហូតម្សៅក្រាម ពណ៌ស សង្ស័យថា ជាថ្នាំញៀន ចំនួន ១០កញ្ចប់ និងឧបករណ៍វេចខ្ចប់មួយចំនួនទៀត ។

ជនសង្ស័យឈ្មោះ សុក្រី អាលហ្វារី ភេទប្រុស អាយុ ២៦ ឆ្នាំជាតិខ្មែរឥស្លាម រស់នៅនៅ ភូមិ-ឃុំ កើតហេតុខាងលើ ។

បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ក្រូចឆ្មារ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕