ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស

បាត់ដំបង៖ នៅវេលាម៉ោង ១០ និង ០០នាទីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅចំណុច ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ឃួន សារួន ភេទប្រុស អាយុ ៤០ឆ្នំា មុខរបរមិនពិតប្រាកដ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងខេត្តបាត់ដំបង ពីបទលួចមានស្ថានទម្ងន់ទោសតាមបណ្តឹង ឈ្មោះ ចំណាន កល្យាណ ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន រស់នៅភូមិរំចេក សង្កាត់រតនៈ ក្រុងខេត្តបាត់ដំបង ប្រព្រឹត្ត កាលពីវេលាម៉ោង ០៤ និង ៣០នាទីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងខេត្តបាត់ដំបង។

សម្ភារៈបាត់បង់ទូរស័ព្ទដៃចំនួន ០៤គ្រឿង, កងដៃប្លាកទីនចំនួន ០១, នាឡិកា០១ គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី ៕