បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងខណ:ដឹកឈើតាមម៉ូតូត្រូវសង្កត់ពីលើ

ខេត្តក្រចេះ៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ មានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋពីចំណុច១១៥ ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួលមកថា មានករណីអ្នករកស៊ីដឹកឈើតាមម៉ូតូម្នាក់បានបាក់.ក ម៉ូតូដួលត្រូវឈើវ៉ៃសង្កត់ពីលើបណ្តាលឲ្យស្លាប់នៅត្រង់ចំណុចប៉ោ ភូមិ.ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួលខេត្តក្រចេះ។
ប្រភពបានឲ្យដឹងថា បុរសរកស៊ីដឹកឈើមានស្រុកកំណើតនៅឯខេត្តព្រៃវែង ហើយមករកស៉ីដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃកែវសីមា ស្ថិតនៅលើទឹកដីខេត្តមណ្ឌលគិរី។
ក្រោយកើតហេតុត្រូវបានសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

By: Reatrey