ផ្ទះប្រជាពលរដ្ឋ ០២ខ្នង នៅស្រុកខ្សាច់កណ្តាល ត្រូវអគ្គិភ័យលេបត្របាក់អស់

ស្រុកខ្សាច់កណ្ដាល÷ ថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១២:៣០នាទី។ ចំណុចផ្ទះប្រជាពលរដ្ឋស្ថិតក្នុងភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ម្ចាស់ផ្ទះរងគ្រោះឈ្មោះ៖
១.រី ណេត ប្ដីប្រពន្ធ ផ្ទះមានទំហំ ៨មX៩ម ធ្វើអំពីឈើប្រក់ក្បឿង ខូចខាតសម្ភារៈទាំងស្រុង ។
២.ចំរើន ហ័ង ប្ដីប្រពន្ធ ផ្ទះមានទំហំ ៦មX៧ម ធ្វើអំពីឈើប្រក់ក្បឿង ខូចខាតសម្ភារៈទាំងស្រុង ។សម្ភារៈខូចខាត មិនបានដឹងច្បាស់ ដោយម្ចាស់ផ្ទះមិននៅកន្លែងកើតហេតុ ។ ដោយប្រើប្រាស់ឡានទឹកចំនួន០៣ ដែលមានចំនួនទឹក០៤ឡាន ក្នុងនោះ÷
១.រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាលចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ។
២.រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកមុខកំពូលចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន។
៣.រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកពារាំងចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន។ បានរលត់ដោយសុវត្ថិភាព នៅវេលាម៉ោង១៣និង៤៥នាទីរសៀល ដោយមិនរាលដាល និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡើយ ។
ការសន្និដ្ឋានដោយម្ចាស់ផ្ទះមិននៅផ្ទះ បណ្ដាលឱ្យទុស្សេរខ្សែរភ្លើង៕