ផ្លាកលេខចាស់ៗដែលពលរដ្ឋស្នើសុំធ្វើការផ្ទេរកម្មសិទ្ធិ ដោះស្រាយរួចរាល់ជាស្ថាពរ បានចំនួន ១.៣៥៨ គូរហើយ 

ក្រសួងសាធារណការ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានអោយដឹងថា ផ្លាកលេខចាស់ៗដែលប្រជាពលរដ្ឋបានស្នើសុំធ្វើការផ្ទេរកម្មសិទ្ធិ តាមបែបបទច្បាប់ដែលដោះស្រាយរួចរាល់ជាស្ថាពរ ចំនួន ១.៣៥៨ គូរ (គិតត្រឹមថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២១) ត្រូវបានកាត់កម្ទេចចោល ។

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង បានធ្វើការកាត់កម្ទេចផ្លាកលេខចាស់ៗ ចំនួន ១.៣៥៨ គូរ (គិតត្រឹមថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២១) ដែលបន្សល់ពីការស្នើសុំរបស់ប្រជាពលរដ្ឋ បានធ្វើការផ្ទេរកម្មសិទ្ធ តាមបែបបទច្បាប់ត្រឹមត្រូវ និងរួចរាល់ជាស្ថាពរ ចាប់តាំងពីទទួលបានសេចក្តីណែនាំ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការផ្ទេរកម្មសិទ្ធិយានយន្តដែលរកម្ចាស់ដើមមិនឃើញ បានចេញសេចក្តីប្រកាសនាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ កន្លងមក៕