ម៉ូតូ០២គ្រឿង ប្រលះគ្នាបណ្តាលឲ្យរងរបួសធ្ងន់ស្រាល ០២នាក់

ខេត្តឧត្តរមានជ័យ÷ នៅវេលាម៉ោង១០.១៥នាទីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១មានករណីគ្រោះថ្នាក់ចរាចរណ៏មួយកើតឡើងនៅផ្លូវលេខ៦៧B ចន្លោះបង្គោលគីឡូម៉ែត្រលេខ(១១៦.១១៧)ស្ថិតនៅភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យបង្ករឡើង រវាងម៉ូតូនិងម៉ូតូក្នុងទឹសដៅស្របគ្នាពីត្បូងទៅជើង បង្ករដោយម៉ូតូម៉ាកIBR ពាក់ស្លាកលេខ១GB ៥៦៦៣ ភ្នំពេញ បើកបរដោយឈ្មោះណុប ស្រស់ភេទប្រុស អាយុ២៣ឆ្មាំ មុខរបរកម្មករសំណង់រស់នៅភូមិអូរគគីកណ្តាល ឃុំលំទង ស្រុកអន្លង់វែង បើកទៅបុកម៉ូតូសេ១០០កូរ៉េពណ៏ក្រហមគ្មានស្លាកលេខបើកបរដោយឈ្មោះ អុី សាមភេទប្រុសអាយុ៦៥ឆ្នាំ មុខរបរជាងជួសជុលគោយន្តរស់នៅ ភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បណ្តាលអោយរងរបួសធ្ងន់បាក់ស្មងជើងខាងឆ្វេង ។

មូលហេតុអ្នកបើកបរម៉ូតូសេ១០០កូរ៉េបត់ឆ្វេងមិនបានមើលក្រោយ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ចំណែកម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុកកន្លែងអធិការនគបាលស្រុកអន្លង់វែងចាត់ការតាមនិតិវិធីច្បាប់ ៕