រដ្ឋាភិបាលអូស្រ្តាលី ផ្តល់មូលនិធិបន្ថែមចំនួន មួយលានដុល្លារអូស្រ្តាលី នៅឆ្នាំ២០២១ ដើម្បីជួយបន្ថែមទៀតនូវកិច្ចប្រឹងប្រែងបោសសំអាតមីន

ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាបានអោយដឹងថា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃគម្រោងបោសសំអាតមីនដើម្បីលទ្ធផល ឯកអគ្គរាជទូតរងស្តីទីនៃស្ថានទូតអូស្រ្តាលី លោក David Bloch មានសេចក្តីរីករាយដោយប្រកាសនូវការចូលរួមចំណែករបស់រដ្ឋាភិបាលអូស្រ្តាលី ក្នុងផ្តល់មូលនិធិបន្ថែមចំនួន មួយលានដុល្លារអូស្រ្តាលី នៅឆ្នាំ២០២១ ដើម្បីជួយបន្ថែមទៀតនូវកិច្ចប្រឹងប្រែងបោសសំអាតមីនរបស់កម្ពុជា។

មូលនិធិនេះនឹងជួយបង្កើននូវផ្ទៃដីដែលបោសសំអាតមីនរួច និងជួយជីវិតប្រជាជនកម្ពុជាឲ្យមានសុវត្ថិភាព និងរំដោះដីសម្រាប់ប្រើប្រាស់ក្នុងផលិតកម្ម ដើម្បីជួយស្តារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជាដែលប៉ះពាល់ដោយសារជម្ងឺកូវីដ-១៩។

ចាប់តាំងពីឆ្នាំ១៩៩៤មក អូស្រ្តាលីបានផ្តល់មូលនិធិជាង១០០លានដុល្លារអូស្រ្តាលី ដល់សកម្មភាពដោះមីននៅកម្ពុជា។

យើងសូមអបអរដៃគូរបស់យើង រួមមាន អាជ្ញាធរសកម្មភាពបោសសំអាតមីន អង្គការ UNDP Cambodia

KOICA 캄보디아사무소 (KOICA Cambodia Office) និង ក្រសួងការបរទេសនិងពាណិជ្ជកម្មរបស់ប្រទេស New Zealand ក្នុងការបន្តវឌ្ឍនភាពដើម្បីប្រែក្លាយកម្ពុជាជាប្រទេសគ្មានគ្រាប់មីន ៕