ស្លុតចិត្ត!​ ចូលទៅឃើញប្រពន្ធស្លាប់លត់ជង្គង់មុខបន្ទប់ទឹក ឯប្ដីស្លាប់ក្នុងបន្ទប់

មន្ត្រីអាវុធហត្ថស័ក្ត៤កន្លះម្នាក់បា.ញ់សម្លា.ប់ប្រពន្ធរួចបា.ញ់សម្លា.ប់ខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះកើតឡើងកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ខែមករានៅចំណុចបន្ទប់ជួលលេខ២ តាមបណ្ដោយផ្លូវ អេសអូអេស ក្នុងសង្កាត់កោគឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ។​ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាប្តីឈ្មោះសេក គឹមសាន អាយុ៥៩ឆ្នាំ ជាមន្ត្រីអាវុ.ធហត្ថ មានឋានន្តរសក្ត័ វរសេនីយ៍ទោ ជាគ្រូបង្រៀននៅសាលាកងរាជអាវុ.ធហត្ថកំបូល។

ចំណែកប្រពន្ធមោះ ជួបសារ៉ែន អាយុ៣៦ ឆ្នាំមុខរបរនៅផ្ទះ ។អ្នកទាំងពីរស្នាក់នៅកន្លែងកើតហេតុខាងលើ។​ តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ប្តីប្រពន្ធ និងកូនស្រីម្នាក់បានមកស្នាក់ នៅបន្ទប់ជួលកើតហេតុខាងលើរយៈពេលច្រើនខែកន្លងមកហើយ ដោយគេសង្កេតឃើញថា បុរសដែលជាប្ដីតែងតែប្រច័ណ្ឌនឹងប្រពន្ធជារើយៗ។ ពេលដែលឃើញប្រពន្និយាយទូរសព្ទម្តងៗ ប្ដីតែងតែចោទរករឿងស្ទើររាល់ថ្ងៃ។ ប្រភពដដែលបន្តទៀតថា ជនដៃដល់ជាប្ដីធ្លាប់មានប្រពន្ធម្តងរួចមកហើយដោយមានកូននៅក្នុងបន្ទុកចំនួន៥នាក់។ ចំណែកជ.នរ.ងគ្រោះជាប្រពន្ធក្រោយ ដោយរួមរស់ជាមួយគ្នាបានកូនស្រីអាយុ១៥ ឆ្នាំម្នាក់ជាចំណងដៃ។​ នៅម៉ោងកើតហេតុខាងគេឮសូរផ្ទុះអាវុ.ធ ៣ទៅ ៤ គ្រា.ប់ធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកស្នាក់នៅបន្ទប់ក្បែរគ្នា។ ពួកគេក៍នាំគ្នាចូលទៅមើលឃើញប្ដីប្រពន្ធទាំងពីរនាក់ស្លា.ប់បា.ត់ទៅហើយ។ ក្រោយមកក៍បាននាំគ្នារាយការណ៍ជូនទៅសមត្ថកិ.ច្ចមូលដ្ឋានភ្លាមៗ។​ ក្រោយកើតហេ.តុសម.ត្ថកិ.ច្ចមូលដ្ឋា.នបានចុះមកដល់និងពិនិត្យនៅកន្លែងកើតុហេតុឃើញប្រពន្ធស្លា.ប់លុតជង្គង់មុខបន្ទប់ទឹក។ ចំណែកប្ដីស្លា.ប់នៅក្នុងបន្ទប់ជាប់មាត់ទ្វារ។ ស.ពស.មត្ថកិ.ច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕​

From: http://rorneat.com/
By: Reatrey