Premier League បានរកឃើញ​អ្នក​ឆ្លង COVID-19 ចំនួន​៣៦​នាក់​បន្ថែមទៀត

បរទេស​ ៖ Premier League បានប្រកាស​នៅ​ថ្ងៃទី​១២ ខែមករា ពី​ចំនួន​កីឡាករ និង​បុគ្គ​លិ​ឆ្លង​ជំងឺ COVID-19 ថ្មី​ចំនួន​៣៦​នាក់​។ ក្នុង​រយៈពេល​ពីរ​អាទិ​ត្យ​ចុងក្រោយ​នេះ លី​គ​កំពូល​អង់គ្លេស​រកឃើញ​អ្នក​ឆ្លង​ដល់​ទៅ​៧៦​នាក់​។​
ការធ្វើ​តេស្ត​ជុំ​ទី​២ ចន្លោះ​ពីថ្ងៃ​ទី​៤ ដល់ទី​១០ ខែមករា លើ​សមាជិក​ទាំងអស់​នៅ​លី​គ​កំពូល​អង់គ្លេស បានបង្ហាញ​លទ្ធផល​វិជ្ជមាន​ជំងឺ​រាតត្បាត​ចំនួន​៣៦​ករណី​បន្ថែមទៀត​។ ចំនួន​នេះ ថយចុះ​បន្តិច​លើ​ករណី​ឆ្លង​ដែល​រកឃើញ​ចន្លោះ​ថ្ងៃទី​២៨ ខែធ្នូ ដល់​ថ្ងៃទី​៣ ខែមករា ក្នុង​ចំនួន​៤០​ករណី ដែលជា​ចំនួន​ច្រើន​មិន​ធ្លាប់មាន​ពីមុនមក​។​
​បើ​គិត​ក្រោយ​ធ្វើតេស្ត​លើ​កីឡាករ និង​បុគ្គ​លិ​រយៈពេល​២​សប្តាហ៍​ចុងក្រោយ Premier League បាន​រកឃើញ​អ្នក​ឆ្លង​ដល់​ទៅ ៧៨​ករណី​ឯណោះ បើ​គិត​ត្រឹម​ថ្ងៃទី​១២ ខែមករា​នេះ​។
​បើ​ទោះ​មាន​ករណី​ឆ្លង​ច្រើន និង​ស្របពេល​អង់គ្លេស​ទើប​បិទ​ប្រទេស​ជាថ្មី​ផង ប៉ុន្តែ​ការប្រកួត​លី​គ​កំពូល​អង់គ្លេស​នៅតែ​បន្ត​ទៅមុខ​ដដែល ទោះ​មាន​ការប្តូរ​កាលវិភាគ​ប្រកួត​ខ្លះៗ​ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត​ក្តី​។​
​អង់គ្លេស​មាន​ចំនួន​អ្នក​ឆ្លង COVID-19 សរុប កើន​ដល់​ជាង​៣០​លាន​ករណី ក្នុងនោះ​ស្លាប់ ជាង​៨១៩០០​ករណី និង​សះស្បើយ​ជាង​មួយ​លាន​បួន​សែន​នាក់ គិត​ត្រឹម​ថ្ងៃទី​១២ ខែមករា​នេះ​៕
From: https://thmeythmey.com
By: Sovann