កម្ពុជា-ថៃបើកិច្ចប្រជុំស្តីអំពី “ស្តង់ដានីតិវិធីប្រតិបត្តិ សម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ តាមវីដេអូ

នៅព្រឹកថ្ងៃច័ន្ទ ៥កើត ខែមាឃ ទោស័ក ព.ស ២៥៦៤ត្រូវនិងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអភិវឌ្ឍន៏សង្គម និងសន្តិសុខមនុស្សនៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃបានបើកកិច្ចប្រជុំតាមវីដេអូ (Conference Video) ស្តីអំពី “ស្តង់ដានីតិវិធីប្រតិបត្តិ សម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ “ ខាងភាគីកម្ពុជាដែលមាន លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៏ គ ជ.ប.ជ ជាអធិបតីក្នុងអង្គពិធី បានដឹកនាំសម្របសម្រួលដើម្បីធ្វើការកែរសម្រួលលើសេចក្តីព្រាងអនុស្សរណៈដែលមិនទាន់មានការឯកភាពគ្នាទាំងស្រុងនៅឡើយ។

កិច្ចប្រជុំនេះ និងពិភាក្សាលម្អិតតាមខ្លឹមសារដែលមានចែងនៅក្នុងកថាខណ្ឌនីមួយៗនៃ ព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលថៃឡង់ដ៍។

អញ្ជើញចូលរួមកិច្ចប្រជុំតាមវីដេអូបន្តផ្ទាល់នេះ មានលោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ.ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តម លោកជំទាវអគ្គលេខាធិការរង ទីប្រឹក្សា ប្រធានលេខាធិការដ្ឋានរដ្ឋបាល-សរុប នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូជាច្រើនរូប៕