ខឹងគេនិយាយថាកូនខ្លួនមិនដឹងកូននរណា ក៏កើតជាហិង្សា

ខេត្តកណា្ដល÷ កើតហេតុថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២១ វេលា ម៉ោង១៧ និង៣០ នាទីចំណុចភូមិ ពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ វង្ស ពិសី ភេទប្រុស ឆ្នាំកំណើត ១៩៩៤ ជនជាតិ ខ្មែរ មុខរបរជាងផ្សារដែក ទីលំនៅភូមិ ពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។ ជនសង្ស័យ ឈ្មោះ ឃុត រ៉ានឿន ភេទប្រុស ឆ្នា កំណើត ១៩៩០ ជនជាតិខ្មែរ មុខរបរកម្មករសំណង ទីលំនៅភូមិ ពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្ត កណ្តាលបានធ្វើតេស្តរកសារធាតុញៀននៅក្នុងទឹកនោម(អវិជ្ជមាន) ។ ជនសង្ស័យ ធ្លាប់ជាប់ពន្ធនាគារ ខេត្តកណ្តាល រយៈពេល ០៣ខែ ពីបទៈ ហិង្សាដោយចេតនា។

សភាពនៃរឿងហេតុ÷ នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យឈ្មោះ ឃុត រ៉ានឿន កំពុងផឹកស៊ីនៅផ្ទះរបស់ខ្លួនជាមួយឈ្មោះ ចេង ធី ភេទ ប្រុស អាយុ៣១ ឆ្នាំ ត្រូវជាមិត្តភ័ក្ក ក្នុងពេលនោះជនរងគ្រោះឈ្មោះ វង្ស ពិសី បានដើរមកចូលរួមផឹកស៊ី ជាមួយជនសង្ស័យក្នុងស្ថានភាពស្រវឹងស្រាស្រាប់ ក្នុងពេលកំពុងផឹកស៊ីនោះ ជនរងគ្រោះឈ្មោះ វង្ស ពិសី បានសួរទៅជនសង្ស័យឈ្មោះ ឃុត រ៉ានឿន ថា៖ បងឯងខឹងខ្ញុំរឿងអ្វី? ភ្លាមនោះជនសង្ស័យឈ្មោះ ឃុត រ៉ានឿន ក៏តបទៅវិញថា៖ អញខឹងហ្អែងរឿងហ្អែងថាកូនអញមិនដឹងជាកូននរណា ! រួចហើយ ជនរងគ្រោះ និង ជនសង្ស័យ ក៏ទំនាស់ទាក់ពាក្យសម្តីគ្នាទៅវិញទៅមក ភ្លាមនោះជនរងគ្រោះឈ្មោះ វង្ស ពិសី បានដើរចេញពីកន្លែងផឹកស៊ី មកលើផ្លូវបេតុង កន្លែងកើតហេតុ ខាងលើ ខណៈពេលនោះជនសង្ស័យឈ្មោះ ឃុត រ៉ានឿន បានដើរសំដៅរកជនរងគ្រោះហើយបានដាល់លើជនរងគ្រោះឈ្មោះ វង្ស ពិសី ចំក្បាល និង ចំមាត់ បណ្តាលឲ្យបាក់ធ្មេញដួលសន្លប់ បន្ទាប់មកក្រុមគ្រួសាររបស់ជន រងគ្រោះ បានដឹកជនរងគ្រោះ ទៅព្យាបាលរបួស នៅមន្ទីរពេទ្យ អារុណរះ ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ ក្រោយមកទៀត ឪពុករបស់ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាទែន ប្តឹងទៅលើជនសង្ស័យខាងលើ ក្រោយពីទទួល ពាក្យបណ្តឹងរួច កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកតាទែន បានធ្វើការនាំខ្លួនជនសង្ស័យខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮសាកសួរនិងចាត់ការតាមនីតិវិធី ៕