ឃាត់ខ្លួនបុរសម្នាក់ ករណីរំលោភសេពសន្ថវៈលើ​អនីតិជន

បាត់ដំបង​៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​ (​អាយុ​ក្រោម​១៥​ឆ្នាំ​)​ នៅ​ចំណុច​ក្នុង​បន្ទប់ទឹក​ នៃ​បរិវេណ​វត្ត​បឹង​សំរោង​ ស្រុក​ប​វេ​ល កាលពី​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៧​និង​២០​នាទី​​ ។​

​ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ ដោយ​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ឈ្មោះ​ លុយ​ ប៉ី​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ រស់នៅ​ ភូមិ​..​ឃុំ​ល្វា​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ លើ​ករណី​រួម​ភេទ​ជាមួយ​អនីតិជន​ (​អាយុ​ក្រោម​១៥​ឆ្នាំ​)​ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក​ នៅ​ចំនុច​ក្នុង​បន្ទប់ទឹក​នៃ​បរិវេណ​វត្ត​បឹង​សំរោង​ ក្នុង​ឃុំ​ល្វា​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ ។​

​ក្រោយ​ទទួល​ពាក្យបណ្ដឹង​ កម្លាំង​ជំនាញ​បាន​ទទួល​ការ​អនុវត្ត​ពី​លោក​ឧត្ដមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ និង​ដោយ​បានការ​សម្របសម្រួល​លើ​នីតិវិធី​ពី​ ឯកឧត្ដម​ គឺ​ ប៊ុ​ណ្ណា​រ៉ា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង​ បានការ​អនុញ្ញាត​ នគរបាល​ស្រុក​ប​វេ​ល​ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ឈ្មោះ​ វុន​ វេ​ត​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ (​ស្នាក់​នៅ​វត្ត​បឹង​សំរោង​)​ ស្ថិត​នៅ​ភូមិ​បឹង​សំរោង​ ឃុំ​ល្វា​ ស្រុក​ប​វេ​ល​ ខេត្ត​បាត់​ដំ​ង​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ ត្រូវ​បាន​កំលាំង​នគរបាល​ស្រុក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​៕