លោក ឌូទឺតេ ចាត់ទុកវ៉ាក់សាំងចិនមានគុណភាពល្អ និងមានគម្រោងទិញវ៉ាក់សាំងពីចិន២៥លានដូសបន្ថែម

ហ្វីលីពីន៖​ លោក រ៉ូឌ្រីហ្គោ ឌូទឺតេ ប្រធានាធិបតីហ្វីលីពីន នៅថ្ងៃទី១៣ ខែមករានេះ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩របស់ប្រទេសចិនដែលរដ្ឋាភិបាលហ្វីលីពីនមានផែនការបញ្ជាទិញគឺមានគុណភាពល្អ ខណៈដែលមន្ត្រីហ្វីលីពីនជាច្រើនរូបនៃប្រទេសហ្វីលីពីន បានសម្តែងអាកប្បកិរិយាដោយសាធារណៈដោយសម្គាល់ឃើញថា វ៉ាក់សាំងជំងឺកូវីដ១៩របស់ប្រទេសចិនមានសុវត្ថិភាព និងមានប្រសិទ្ធភាព។

ថ្លែងតាមទូរទស្សន៍ទូទាំងប្រទេសកាលពីថ្ងៃទី១៣ ខែមករា លោក ឌូទឺតេ ប្រធានាធិបតីហ្វីលីពីន បានថ្លែងក្នុងសុន្ទរកថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩របស់ប្រទេសចិនដែលរដ្ឋាភិបាលហ្វីលីពីនមានផែនការបញ្ជាទិញគឺមានគុណភាពល្អ។ ក្រោយពីវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ត្រូវបានដឹកជញ្ជូនទៅដល់ហ្វីលីពីនហើយ យោធិន ប៉ូលិស បុគ្គលិកពេទ្យនិងក្រុមមនុស្សងាយរងហានិភ័យជាដើមនឹងទទួលការចាក់វ៉ាក់សាំងមុនគេ។

ចំណែកឯកអ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បានថ្លែងក្នុងសន្និសីទកាសែតនៃទីស្តីការប្រធានាធិបតី កាលពីថ្ងៃទី១៤ខែមករាថារីករាយជ្រើសរើសទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ដែលសម្លាប់មេរោគរបស់ប្រទេសចិន ពីគ្រោះ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ដែផលិតដោយក្រុមហ៊ុនសាជីវកម្ម Sinopharm និងក្រុមហ៊ុន Sinovac របស់ប្រទេសចិន បានចាត់ប្រើបច្ចេកទេសវ៉ាក់សាំងដែលសម្លាប់មេរោគ ដែលមានស្ថិរភាព និង មានសុវត្ថិភាព ។

គួរបញ្ជាក់ថា​ រដ្ឋាភិបាលហ្វីលីពីនកំពុងពិភាក្សាអំពីការបញ្ជាទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ជាមួយក្រុមហ៊ុនផលិតឱសថនៃប្រទេសមួយចំនួន ហើយមានផែនការបញ្ជាទិញថ្នាំវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួន២៥ លានដូសពីក្រុមហ៊ុនSinovac របស់ប្រទេសចិន៕