ឃាត់ខ្លួនកម្មកររោងចក្រ ០២នាក់ ក្រោយពីធ្វើសកម្មភាពឆក់កាបូបស្រ្តីម្នាក់

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២១និង៥០នាទី មានប្រជាពលរដ្ឋរាយការណ៍មកថា មានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាកសង់ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ កាំម៉ូតូពណ៌ស និងមានស្លាកលេខ ព្រះសីហនុ 1F-1214 បានធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់ដែលធ្វើដំណើរតាមផ្លូវអូរទី១ រួចក៏ពួកគេទាំង០២នាក់ បើកម៉ូតូរត់គេចខ្លួន ។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក៏ឃាត់បានជនសង្ស័យ០២នាក់ និងម៉ូតូ០១គ្រឿង ម៉ាក សង់ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1F-1214 នោះបាន នៅចំណុចម្ដុំឆ្នេរអូរឈើទាល ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ជនសង្ស័យទាំង០២នាក់មានឈ្មោះដូចខាងក្រោម÷

១-ឈ្មោះ សាន ភារ៉ាត់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

២-ឈ្មោះ សែត ចន្ធូ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបានមាន÷ ម៉ូតូ០១គ្រឿង ម៉ាក សង់ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1F-1214 (ជាមធ្យោបាយធ្វើសកម្មភាព) ។

ចំពោះជនសង្ស័យទាំង០២នាក់ខាងលើត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ ៕