ផ្ទុះសេខ្សែភ្លើង បណ្តាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋម្នាក់ ឆេះអស់ទ្រព្យសម្បត្តិ

ខេត្ត​កំពង់ចាម​៖ នៅយប់ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ២៣ និង២០ នាទី មានករណីអគ្គិភ័យ​ ឆេះផ្ទះបាយទំហ​ ០៤×០៥​ ម៉ែត្រ​ ប្រកសង្ក័សី កើតឡើងនៅចំណុចផ្ទះឈ្មោះ ជឹម ស្រឿន ភេទ​ ប្រុស​ អាយុ​ ៥៦​ ឆ្នាំ​ នៅភូមិ ត្រពាំងត្រស់​ ឃុំ ក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម​ ។​ បណ្ដាលឱ្យខូចខាតរួមមាន៖

-​ ម៉ូតូចំនួន​ ០១​ គ្រឿង

-​ កង់ចំនួន​ ​០១​ គ្រឿង​

-​ អង្គរ​ ចំនួន​ ០៤បេ​ និងចានឆ្នាំងមួយចំនួន​ ។​

អគ្គិភ័យនេះមិនបណ្ដាលឆេះរាលដាលដល់ផ្ទះ​ បងប្អូន​ប្រជាពលរដ្ឋក្បែរនោះទេនិងមិនបណ្តាល​ឲ្យ​រងគ្រោះ​ថ្នាក់​មនុស្សឡើយ​ ។ មូលហេតុបណ្តាលមកពីផ្ទុះសេខ្សែភ្លើង​ ។ ​

កម្លាំងសមត្ថកិច្ចយើងសហការជាមួយ ប្រជាពលរដ្ឋ បាន​ពន្លត់អគ្គីភ័យរលត់ជាស្ថាពរ ដោយបានប្រើប្រាស់ ឡានទឹករបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀមចំនួន ០១​ គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួួ ០១ រថយន្ត​ ៕