ផ្ទះកម្មករ ១៥​ខ្នង និងសំភារៈមួយចំនួនធំ ត្រូវខូចខាតអស់ បង្ករឡើងអគ្គិភ័យ

ខេត្ត​មណ្ឌល​គិរី​៖ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១​ វេលាម៉ោង​ ១២:៤០​ នាទី នៅចំណុចក្រុមហ៊ុនម៉ាស្ទ័រខេសាន់ ស្ថិតនៅភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះញែក បានចេញ​រថយន្តអគ្គីភ័យចំនួន​ ០១​ គ្រឿង ទៅពន្លត់ភ្លើងនៅចំណុចកើតហេតុខាងលើ ប្រើប្រាស់ទឹកអស់ចំនួន​ ១៥​ ឡាន​ បណ្តាលអោយឆេះសម្ភារខូចខាត និងទ្រព្យសម្បត្តិដូចខាងក្រោម÷

-​ ម៉ាសុីនរ៉ៃចំនួន​ ១៤​ គ្រឿង

-​ មាសុីនភ្លើងចំនួន​ ០៥​ គ្រឿង

-​ ម៉ាសុីនគោយន្តជ្រាក​ ០៥​ គ្រឿង

-​ ធុងហ្គាសចំនួន​ ០៣​ គ្រឿង

-​ ឌីណាម៉ូចំនួន​ ០១​ គ្រឿង

-​ ផ្ទះកម្មករចំនួន​ ១៥​ ខ្នង

-​ ឈឺដែលបានឆេះប្រហែល​ ៩០%                                 មូលហេតុបណ្តាលមកពីភ្លើងឆេះព្រៃ រាលដាលចូលគ្រុមហ៊ុន ម៉ាស្ទរ័ខេសាន់​ ៕