រថយន្តមួយគ្រឿងត្រូវអគ្គីភ័យលេបត្របាក់អស់រលីង

ខេត្ត​រតនគិរី​៖ កាលពីថ្ងៃទី១៨ ខែ​មករា​ ឆ្នាំ​២០២១ វេលាម៉ោង ០៥:០០ នាទី​ល្ងាច មានករណីឆេះ​រថយន្ត​កេីតឡេីងនៅចំណុចតាមផ្លូវ ដីឡូត៍ ឯកឧត្តម ប៊ូថង ស្ថិតក្នុងភូមិអូកន្ទឹល សង្កាត់បឹងកន្សែង ក្រុងបានលុង​ រថយន្តម៉ាកកាមរីស្វិត កាត់ទ្រុងស៊េរី ៩១ ផ្លាកលេខគ្មាន​ ។

​ ម្ចាស់ឈ្មោះ លឹម​ សៀងលី ភេទ​ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ​ ខ្មែរ មានទីលំនៅ ភូមិកើតហេតុខាងលើ មុខរបរជាងផ្សារដែក​ ។ មូលហេតុ ឆ្លងប្រព័ន្ធភ្លើងទើបបណ្ដាលឲ្យឆេះអស់ទាំងសរុង ។ មិនមានរងរបួស និងគ្រោះថ្នាក់ដល់មនុស្សឡើយ កិច្ចប្រតិបត្តិការ កម្លាំងជំនាញបានចេញរថយន្តចំនួន ០១ គ្រឿងជួយបាញ់ទឹកពន្លត់អស់ទឹកមួយឡានទើបភ្លើងរលត់ទាំងស្រុង​ ៕