សមត្ថកិច្ចខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់និងជួញដូរគ្រឿងញៀន

ខេត្តកំពង់ឆ្នាំង÷ កម្លាំងជំនាញគ្រឿងញៀននៃអធិការដ្ឋាននគរបាលសរុកសាមគ្គីមានជ័យសហការជាមួយកម្លាំងជំនាញគ្រឿងញៀនខេត្តកំពង់ឆ្នាំង បានធ្វើការបង្ក្រាបករណីគ្រឿងញៀនបានចំនួន០២ករណី÷

– ករណីទី១ នៅថ្ងៃទី១៨.០១.២០២១ វេលាម៉ោង ១៣:០០នាទី នៅចំណុចលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិជន្លាត់ដៃ ឃ៉ំស្វាយ ឃាត់ខ្លួនជនសង្ស័យ០១នាក់ សឹម សេត ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិត្រពាំងព្រីង ឃ៉ំស្វាយជុក ដកហូតថ្នាំញៀន០១កញ្ចប់ ទូរស័ព្ទដៃ០១គ្រឿង ពីបទជួញដូរថ្នាំញៀន ។

– ករណីទី២ នៅថ្ងៃទី១៨.០១.២០២១ នៅវេលាម៉ោង១៧:៣០នាទី នៅចំណុចយីហោផ្ទះសំណាក់ សេង ម៉េង ស្ថិតក្នុងភូមិពោធិរិទ្ធីក្រៃ ឃ៉ំស្វាយ ឃាត់ខ្លួនជនសង្ស័យ០២នាក់÷

១- ឈ្មោះ ជា ចាន់ដារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិផ្សាត្រាច ឃ៉ំលង្វែក ស្រុកកំពង់ត្រឡាច

២- ឈ្មោះ សុខ ស្រីសែ ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិពោធិរិទ្ធីក្រៃ ឃ៉ំស្វាយ ពីបទប្រើប្រាស់ថ្នាំញៀន ។

វត្ថុតាងដកហូតរួមមានថ្នាំញៀនចំនួន០២កញ្ចប់តូច ។ ចំណែកឯមុខសញ្ញាកំពុងកសាងសំណុំរឿងបញ្ជូនទៅជំនាញខេត្តដើម្បីអនុវត្តន៍ទៅតាមផ្លូវច្បាប់ ៕