សម្តេចតេជោ ជំនួយឥតសំណងរបស់មិត្តចិននូវវ៉ាក់សាំងការពារកូវីដ១៩ នឹងមកដល់កម្ពុជា ៣ថ្ងៃហើយ

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថាហ្នឹងធ្វើជាជនទី១ដំបូងគេចាក់ថ្នាំវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ ដែលជាជំនួយឥត សំណងរបស់មិត្តចិននូវវ៉ាក់ សាំងការពារកូវីដ១៩ ចំនួន១ លានដូសជាជំហានទី១សំរាប់ចាក់មនុស្សចំនួន៥០ម៉ឺននាក់ freeៗឲ្យខ្មែរបានមកដល់កម្ពុជាយើង៣ថ្ងៃហើយ៕

ឯចំណែកថ្នាំវ៉ាក់សាំងការពាកូវីដ-១៩ដែលកម្ពុជាបានបញ្ជា ទិញនោះនិងមកដល់នៅពេលឆាប់ៗខាងមុខនេះ៕

ប៉ុន្តែសូមពុក ម៉ែ បងប្អូននិងជនរួមជាតិខ្មែរទាំងអស់ កុំប្រហែសជាមួយជំងឺឆ្លងកូវីដ.១៩ឲ្យសោះ មេត្តានាំគ្នាបន្តចូលរួមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវពាក់ម៉ាស់ លាងសម្អាតដៃជា ១សាប៊ូ ឬទឹកអាលកុលនិងជែលឲ្យបានជាប្រចាំទើបយើងពុំជួបហានិភ័យអ្វីកើតឡើងចំពោះខ្លួនយើងផ្ទាល់ឬក្នុងសហគមន៍៕