អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ ០១ខ្នង នៅស្រុកគិរីវង់​

ខេត្ត​តាកែវ​៖ កាលពីនៅវេលាម៉ោង ០៨:៣០ នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២១ កម្លាំងជំនាញពន្លត់អគ្គីភ័យស្រុកបានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីអគ្គីភ័យឆាប់ឆេះមួយកន្លែង ក្រោយមកកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលរាមអណ្តើក ចុះដល់កន្លែងកើតហេតុ ស្ថិតក្នុងភូមិត្រយឹង ឃុំរាមអណ្តើក ស្រុកគិរីវង់​ ខេត្ត​តាកែវ​ ដែល​ម្ចាស់ឈ្មោះ កង ថា ភេទ​ប្រុស អាយុ៥៣​ ឆ្នាំ និងប្រពន្ធឈ្មោះ មែន សុខ អាយុ​៤៣​ ឆ្នាំ ។ ​ទ្រព្យសម្បត្តិខូចខាតរួមមាន÷

-​ ថវិកា ២០០.០០០ រៀល

-​ អង្ករ​ចំនួន​ ១០០​ គីឡូក្រាម

-​ ជញ្ជីងផ្លាកទីន​ចំនួន​ ០១​ ជី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០៣ ផ្ទះប្រក់អំពីសង្ក័សី និងជញ្ជាំងសង្ក័សី មានទំហំ ៥x៦ ។​

មូលហេតុបណ្តាល​មក​ពី​ផ្ទុះសេខ្សែភ្លើង ។ ករណីខាងលេីនេះកម្លាំងជំនាញអគ្គីភ័យ មិនបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យនោះទេ ៕