អាជ្ញាធរខណ្ឌ បើកប្រតិបត្តិការប្រមូលនារីរកស៊ីផ្លូវភេទ និងជនអនាថានៅក្បែរវត្តភ្នំ និងតាមសួនច្បារ

ភ្នំពេញ៖ ក្រោយពីទទួលបានបទបញ្ជាពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយនៅជុំវិញរមណីយដ្ឋានវត្តភ្នំ, សួន EDC, សួនមិត្តភាពកម្ពុជា-ថៃ, សួនមុខសណ្ឋាគាររ៉ូយ៉ាល់ និងសួនមុខស្ថានទូតអាមេរិក ដើម្បីលុបបំបាត់នូវនារីរកស៊ីផ្លូវភេទពេលយប់ ក៏ដូចជាពួកបងធំបងតូចនៅលើសួន ដែលបង្កភាពអានាធិបតេយ្យក្នុងសង្គម។

ក្នុងប្រតិបត្តិការចុះបង្ក្រាបនោះ កម្លាំងបានចុះរៀបចំសណ្ដាប់ធ្នាប់ ប្រមូលបាននារីរកផ្លូវភេទ និងជនអនាថាសរុបទាំងអស់ចំនួន ៩នាក់ (ស្រី៧នាក ប្រុស២នាក់) យកទៅធ្វើការសាកសួរនៅរដ្ឋបាលខណ្ឌដូនពេញ ដើម្បីបញ្ជូនបន្តទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕

ប្រភព ព័ត៌មាន