ឱកូនមាសម្តាយ! ផ្ទះប្រជាពលរដ្ឋមួយខ្នងនៅស្រុក​បន្ទាយមាស​ ត្រូវរលាយអស់ក្រោមស្នាដៃកូន

ខេត្ត​កំពត​៖ ថ្ងៃចន្ទ ៥កើត​ ខែមាឃ​ ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវនឹងថ្ងទី១៨​ ខែមករា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ០៣:០០​ រសៀលនៅភូមិត្រាំសសរ​ ឃុំសំរោង​ ស្រុក​បន្ទាយមាស​ ខេត្ត​កំពត​ មានករណីភ្លើងឆេះផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើពីឈើប្រកស័ង្កសីទំហំ​ ៦ម៉ែត្រx៥ម៉ែត្រ​ ។ ម្ចាស់ផ្ទះឈ្មោះ​ ណឹប វង់​ ភេទ​ ប្រុស​ អាយុ​ ៦៨​ ឆ្នាំរស់នៅភូមិឃុំខាងលើ​ ។​ ​ សម្ភារ:ខូចខាតរួមមាន៖

-​ ទូរចំនួន​ ០១

-​ ម៉ូតូម៉ាក​ MD​ មួយគ្រឿង

-​ កង់ចំនួន​ ០២​ គ្រឿង

-​ ម៉ាសុីនបូមទឹក​ ចំនួន​ ០១​ គ្រឿង

-​ ខោអាវមួយចំនួននិងសៀវភៅគ្រួសារព្រមទាំងសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណមួយចំនួន​ ។

​ មូលហេតុបណ្តាល​មក​ពី​កូនម្ចាស់ផ្ទះឈ្មោះ​ ណែម ឈី​ ភេទ​ ប្រុស​ អាយុ​ ៣៨​ ឆ្នាំ​ ជាអ្នកដុតព្រោះជាមនុស្សមានសតិមិនគ្រប់​។ ហេតុការនេះមិនបណ្តាលអោយមានមនុស្សរងរបួសឡើយ យើងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន​ ០២​ គ្រឿង អស់ទឹកចំនួន​ ០២​ រថយន្ត ក្នុងនោះរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកអង្គរជ័យ​ចំនួន​ ​០១​ គ្រឿង​ ។​ រលត់អស់នៅវេលាម៉ោង០៤និង១០នាទីល្ងាច​ បេសសកម្មនេះដឹកនាំដោយលោកវរសេនីយ៍ទោ​ នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស​ ៕