បាត់ដំបងស្រុកកំណើតខ្ញុំ សម័យស្រុកមានសន្តិភាព!

បាត់ដំបងស្រុកកំណើតខ្ញុំ 
-សំឡូត ភ្នំព្រឹក មុននឹកព្រឺព្រួច    ខ្លាចឆ្លងពុំរួចពេលដើរឆ្លងកាត់
មានមារជាមីនកប់ដីច្រើនក្តាត់    ដាច់ដៃជើងបាត់ឬក្ស័យសង្ខារ។
-ពេលនេះដីថ្លៃក្លាយជាចម្ការ        ពេញដោយផលារួមទាំងស្រែស្រូវ
ដំឡូងចេកស្វាយមៀនឆ្លាស់រដូវ    មានទឹកភ្លើងផ្លូវទៅគ្រប់ភូមិស្រុក។
-កំរៀងសង្កែប្រែកាន់តែស្តុក        ឯកភ្នំអ្នកស្រុកកាន់តែធូរធា
អ្នកកោះក្រឡថ្មគោលដូចគ្នា        បាត់ដំបងជាក្រុងស៊ីវីល័យ។
-អ្នកស្រុកថ្កើងមានហ៊ានប្តូរឡានថ្លៃ    វីឡាកែច្នៃថ្លៃលានដុល្លារ
អ្នកមោងឫស្សីបាណន់ផងណា    បវេលឮថាសុទ្ធតែមានបាន។
-រុក្ខគិរីក៏ទីសុខសាន្ត            ខ្មែរច្រើនចាំបានរឿងស្ទឹងសង្កែ
ប៊ុនឈឿនម្ចាស់ស្ទឹងនៅនឹងស្និទ្ធស្នេហ៍    បាត់រូបមែនតែខ្មែរច្រើនណាស់នឹក។
-រីទីកម្សាន្តក៏មានសន្ធឹក    មានទាំងគោកទឹក ប្រាសាទនិង សត្វ
អាងកំពីងពួយសេកសកមិនស្ងាត់    ភ្ញៀវប្រុសស្រីស្កាត់ណាត់ជួបសាសង។
-ឡើងភ្នំសំពៅមើលស្រូវស្រែផង    ក្រុងបាត់ដំបងមើលផ្ទះបុរាណ
ដល់បាត់ដំបងសៅហ្មងឆ្លងក្សាន្ត    ប្រជាសុខសាន្តមានសន្តិភាព៕
From: https://thmeythmey25.com
By: Reatrey