ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរនូវសារធាតុញៀន

រាជធានីភ្នំពេញ÷ នៅយប់ថ្ងៃពុធទី២០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០១ម៉០០នាទីរំលងអាធ្រាត កម្លាំងអធិការដ្ឋាននគបាលខណ្ឌមានជ័យសហការជាមួយកំម្លាំងប៉ុស្តិ៍នគរបាលរដ្នបាលចាក់អង្រែលើ បានល្បាតត្រួតពិនិត្យតាមបណ្តោយផ្លូវ៦០ម៉ែត្រ លុះមកដល់ចំណុចមុខកន្លែងបូមខ្សាច់ក៏ប្រទះឃើញជនសង្ស័យម្នាក់កំពុងឈរលក់ថ្នាំញៀនក៏បានធ្វើកាត្រួតពិនិត្យឃើញក្រាមសរថ្លា១៦កញ្ចាប់ថង់តូចដែរកាន់នៅក្នុងដៃហើយក៏បានឃាត់ខ្លនយក មកសាកសួរបន្ដនៅប៉ុស្ដិ៏រដ្នបាលចាក់អង្រែលើតែម្ដង។ ជនសង្ស័យឈ្មោះ យ៉ែម សុីណា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបមិនប្រាកដ ស្នាក់នៅមិនពិតប្រកដ (ឃាត់ខ្លួន) ។វត្ថុតាងដកហូតមាន៖

-ក្រាមពណ៌សរថ្លារសង្ស័យជាគ្រឿងញៀនចំនួន១៦កញ្ចាប់ថង់តូច ។

បច្ចុប្បនជនសង្ស័យខាងលើឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕