ឆេះឃ្លាំងមួយកន្លែងនៅខណ្ឌច្បារអំពៅ បណ្តាលឲ្យមនុស្សរងរបួស ០២នាក់

រាជធានីភ្នំពេញ​៖ នៅវេលាម៉ោង ១៥:៣០​ នាទីល្ងាច ថ្ងៃពុធ ខែមាឃ ឆ្នាំជូតទោស័ក ព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ មានអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅផ្លូវលំ ភូមិស្វាយតាអ៊ុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ ។ ម្ចាស់ឈ្មោះ ជា ចន្ទណារិទ្ធិ ភេទ​ ប្រុស​ អាយុ​ ៤០​ ឆ្នាំ មុខរបរ ម្ចាស់ឃ្លាំង ។ មូលហេតុ បណ្តាលមក​ពី​ឆ្លងចរន្តអគ្គិសនី ។ប្រភេទសំណង់ ថ្មបេតុង ប្រក់សង្ក័សី(ទំហំ ៥ម៉ែត្រ x ៣០ម៉ែត្រ ) ។ សំភារៈខូចខាត:​

-​ ម៉ាសីនបាញ់ថ្នាំចំនួន​ ០២​ គ្រឿង​ ​។

-​ ម៉ាសីនត្រជាចំនួន​ ០២​ គ្រឿង​ និងសំភារៈនៅក្នុងឃ្លាំង​ មួយ​ចំនួនធំទៀត ទំហំ​ ៥ម៉ែត្រ x ៣០ម៉ែត្រ និងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។

 របួសមនុស្សប្រុសចំនួន ០២​ នាក់ មានឈ្មោះដូចខាងក្រោម:

១- ឈ្មោះ ផាត់ ភារះ ភេ​ទ​ ប្រុស អាយុ​ ៣៥​ ឆ្នាំ មុខរបរ មេការ​ ។ 

២-ឈ្មោះ ជា សុខខួច​ ភេទ​ ប្រុស អាយុ​ ៣៥​ ឆ្នាំ​ មុខរបរជាងតំឡើងទ្វា​ ។ 

រថយន្តការិយា​ល័យ​អគ្គិភ័យ​រាជធានីភ្នំពេញ :​ ចំនួន​ ​១២​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ១២​ ឡាន​ ស្មើនឹង​ ​៤៨​ ម៉ែត្រគូប ។ 

 រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:

– រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន​ ០៥​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ០៥​ ឡាន ស្មើរនឹង​ ២០​ ម៉ែត្រគូប ។

– រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន ០៤​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ០៤​ ឡាន សើ្មនឹង​ ១៦​ ម៉ែត្រគូប​ ។ 

– រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន​ ០៦​ ឡាន ប្រើប្រាស់ទឹកអស់ចំនួន​ ០៦​ ឡាន ស្មើរនឹង​ ២៤​ ម៉ែត្រគូប​ ។ 

– រ​ថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន​ ០១​ ឡាន មិនបានប្រើប្រាស់ទឹក​ ។

-​ រថយន្តអគ្គិភ័យខេត្តកណ្តាយចំនួន​ ០២​ គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន​ ០២​ ឡាន​ ស្មើរនិង​ ០៦​ ម៉ែត្រគូប​ ។ 

-​ រថយន្តអគ្គិភ័យខេត្តកៀនស្វាយចំនួន​ ០១​ គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន​ ០​១​ ឡាន​ ស្មើរនិង​ ០៣​ ម៉ែត្រគូប​ ។ 

-​ រថយន្តអគ្គិភ័យអូរឡាំងព្យ្វាចំនួន​ ០២​ គ្រឿង​ ប្រើប្រាស់ទឹកអស់​ ០២​ ឡាន​ ស្មើ​ ០៨​ ម៉ែត្រគូប​ ។

-​ រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន​ ០១​ គ្រឿង​ ប្រើប្រាស់ទឹកអស់​ ០១​ ឡាន​ ស្មើ​ ១០​ ម៉ែត្រគូប​ ។ 

 ពន្លត់ចប់​នៅម៉ោង​ ១៦:៣០​ នាទីល្ងាច នាថៃ្ងខែឆាំ្នដដែល​ ៕