នៅដើមឆ្នាំ២០២១នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាអនុញ្ញាត​ឱ្យ​ដំណើរការ​រោងចក្រ​ ៤ នៅ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ នៅ​ដើមឆ្នាំ ២០២១​នេះ បើ​ទោះបីជា​ស្ថានភាព​កូ​វី​ដ ១៩ មិន​ទាន់​ផុតរលត់​ក្ដី តែ​សកម្មភាព​វិនិយោគ​បាន​បន្ត និង​ចាប់ផ្ដើម​វិនិយោគ​នៅ​កម្ពុជា​ជា​បន្តបន្ទាប់ ដោយ​វិ​និ​យោគិ​ន​ក្នុង និង​ក្រៅ​ស្រុក ជាក់ស្ដែង​នៅ​ដើមឆ្នាំ ២០២១​នេះ បើ​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុញ្ញាត​ចុះបញ្ជី​ក្រុមហ៊ុន​វិនិយោគិន​ចំនួន ៣ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​ជិត ១០ លាន​ដុល្លារ​អា​មេ​រិ​ក ។
យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បង្ហាញ គម្រោង​វិនិយោគ​ទាំង​បី ដែល​ទើប អនុញ្ញាត​ចុះបញ្ជី​ជូន រួម​មាន ៖
១ ក្រុមហ៊ុន JIAN YUAN TONG GARMENT CO., LTD ដែល មាន គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​អគារ D12 សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍ សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ២,៤​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត ការងារ​បាន​ចំនួន ៣៦៤​កន្លែង ។២ ក្រុមហ៊ុន POLYMER PLASTIC PRODUCTS (CAMBODIA) CO., LTD មាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​ធុង​ទឹកកក ដែល​មាន​ទីតាំង​វិ​និ យោគ​ស្ថិត​នៅ​ភូមិ​ជើង​អក ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុន វិនិយោគ​ប្រមាណ ៣,៩​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២០០​កន្លែង និង ៣ ក្រុមហ៊ុន មួយទៀត​គឺ ក្រុមហ៊ុន CHANGHUI (CAMBODIA) HANGBAG.CO.,LTD មាន​គម្រោង​បង្កើត រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ផ្លូវជាតិ​លេខ ៥ ភូមិ​ស្ពាន​ពោធិ៍ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង មាន​ទុន​វិនិយោគ​ប្រមាណ ២,៤​លាន​ដុល្លារ
អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៧១៨​កន្លែង ។
នៅ​ថ្ងៃ​ទី ១៨​ខែមករា ឆ្នាំ ២០២១​នេះ​ដែរ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចុះ បញ្ជី​ក្រុមហ៊ុន​មួយទៀត ដើម្បី​អាច​វិនិយោគ​នៅ​កម្ពុជា គឺ​ក្រុមហ៊ុន HC GLOBAL TEXTILE CO., LTD ដែល​ជា​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​គោក ឃ្មោ​ង ឃុំ​រនាម ស្រុក​ទ្រាំង ខេត្តតាកែវ មាន​ទុន​វិនិយោគ​ប្រមាណ ៧,៨​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៨៤៣​កន្លែង ។បើ​តាម​អ្នកជំនាញ​អចលនទ្រព្យ​ជា​ច្រើន​រូប​បាន​រំពឹង​ថា សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ២០២១ នេះ នឹង​ស្ទុះ​ងើបឡើង​វិញ​ជា​វិជ្ជមាន ដោយ​រំពឹង​ថា នឹង​មាន​វិនិយោគិន​ក្នុង និង​ក្រៅ​ស្រុក ចូល​មក​បណ្ដាក់ទុន​វិនិយោគ​ជា​បន្តបន្ទាប់ ក្នុង​ពេល​ប្រទេស​ជា​ច្រើន​កំពុង​ចាក់​វ៉ាក់សាំង​ទៅ ប្រជាពលរដ្ឋ​របស់​ខ្លួន ៕
From : https://kohsantepheapdaily.com.kh
By: Reatrey