ពង្រាយខ្សែលួសតាមភ្លីស្រែដើម្បីដាក់កណ្តុរ បែរជាឆក់ស្លាប់ខ្លួនឯងវិញ

ស្រុកទ្រាំង÷ នៅយប់ថ្ងៃអង្គា៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវថ្ងៃទី១៩ ខែមករាឆ្នាំ២០២១នៅចន្លោះម៉ោង៣.០០នាទីទៀបភ្លីថ្ងៃទី២០ ខែឆ្នាំដដែលទៅម៉ោង១១.០០នាទីព្រឹកនៅភូមិស្រែវង់ឃុំអង្គខ្នុរមានមនុស្សឆក់ចរន្តអគ្គីសនីយ៏ស្លាប់០១នាក់។ ជនរងគ្រោះឈ្មោះញៀន សុខឃុន ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិឃុំកើតហេតុខាងលើ មានមុខរបរកសិករ។ មូលហេតុ ជនរងគ្រោះបានតចរន្តអគ្គីសនីយ៏ចេញពីផ្ទះរបស់ទៅភ្ជាប់ជាមួយខ្សែលួសដែលខ្លួនបានពង្រាយតាមភ្លីស្រែដើម្បីដាក់កណ្តុរនៅខាងក្រោយផ្ទះចម្ងាយប្រហែល៦០ម។នៅម៉ោងកើតហេតុខាងលើជនរងគ្រោះបានចេញពីក្នុងផ្ទះទៅមើលស្រែក៏រអិលដួលឆក់ស្លាប់នៅលើភ្លីស្រែ។

ផ្នែកជំនាញបានចុះធ្វើការស្រាវជ្រាវពិនិត្យកន្លែងកើតហេតុឃើញខ្សែលួសពណ៌សជនរងគ្រោះពង្រាយលើភ្លីជុំវិញស្រូវរបស់គាត់។ ដោយមានការបំភ្លីពីកូនជនរងគ្រោះនឹងដោយមានការចូលរួមពីលោកគ្រូពេទ្យលោកមេឃុំមេភូមិ បានធ្វើការពិនិត្យសាកសព។

១. ឃើញមានស្នាមឆេះខ្លោចនៅក្រោមចង្កា។

ជនងគ្រោះរាងវែងមួកកន្លែង

២. មានឃើញស្នាមឆេះខ្លោចនៅប្រអប់ដៃស្តាំមួយកន្លែងរាងវែង។ក្រៅពីនេះពុំឃើញមានរបួសស្នាមនៅលើខ្លួនសពទេ។

ដូច្នេះជុំនាញសន្និដ្ឋានថាជនរងគ្រោះឈ្មោះញៀន សុខឃុន ពិតជាឆក់ចរន្តអគ្គីសនីយ៏ស្លាប់ប្រាកដមែន៕