មន្ត្រីក្រសួងសាធារណការ ចុះពិនិត្យការដ្ឋានជីកស្តារទន្លេវ៉ៃគោ ដល់ព្រំដែនវៀតណាម និងកំពង់ផែអូស្មាច់ ខេត្តស្វាយរៀង

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អៀង វ៉េងស៊ុន រដ្នលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យការដ្ឋានជីកស្តារទន្លេវ៉ៃគោដល់ព្រំដែនវៀតណាម និងកំពង់ផែអូស្មាច់ (ក្នុងខេត្តស្វាយរៀង) ដោយមានការចូលរួមអមដំណើរពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធផងដែរ។

ការចុះពិនិត្យនេះគឺដើម្បីពង្រឹងលើកិច្ចការបច្ចេកទេស និងពន្លឿនការងារឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមផែនការគ្រោងទុក។

ជាមួយគ្នានោះ ឯកឧត្តមបានណែនាំក្រុមការងារត្រូវយកចិត្តទុកដាក់កែលម្អរបច្ចេកទេស និងពន្លឿនការងារសាងសង់ឲ្យរួចរាល់ទាន់ ពេលវេលាកំណត់៕