មុខសញ្ញាសង្ស័យឆ្លងស្រុក ០២នាក់​ ជាប់អន្ទាក់សមត្ថកិច្ចស្រុកឧដុង្គពាក់ព័ន្ធករណីជួញដូរ​នូវសារធាតុញៀន

ឧដុង្គ÷ នៅថ្ងៃច័ន្ទ​ ០៥កើត​ ខែមាឃ ឆ្នាំជូត ទោស័ក​ ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែ​មករា ឆ្នាំ២០២០១​ វេលាម៉ោង១៥:៣០នាទី​ នៅចំណុចផ្ទះទុកចោលមួយកន្លែង ស្ថិតនៅភូមិត្នោត ឃុំក្រាំងចេក ស្រុកឧដុង្គ កម្លាំងអធិដ្ឋាននគរបាលស្រុកឧដុង្គបានឃាត់មុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន​ ០២នាក់៖១.ឈ្មោះ លន់ ដារ៉ូ ភេទប្រុស អាយុ​ ២៩ឆ្នាំ រស់នៅភូមិត្រពាំងមាន់ ឃុំព្នាយ ស្រុកសំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ២​.ឈ្មោះ​ហៀង យូស៉ីម ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិចំបក់​ ឃុំវល្លិ៍ស ស្រុកសំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ជាក់ស្ដែងនគរបាលបានឆែកឆេររកឃើញម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន​ ០៣កញ្ចប់ (តូច​ ០១កញ្ចប់ ធំ​ ០២កញ្ចប់)ទូរស័ព្ទដៃចំនួន​ ០១គ្រឿង ជញ្ជីងអេឡិចត្រូចនិចសំរាប់ថ្លឹងគ្រឿងញៀនចំនួន​ ០១គ្រឿង ម៉ូតូម៉ាកSuzuki NEX​ ពណ៍ទឹកប្រាក់គ្មានស្លាកលេខចំនួន​ ០១គ្រឿងនិង ឧបករណ៍​កែច្នៃ​ប្រើប្រាស់មួុយចំនួនទៀត ។​ ករណីខាងលើជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតិវិធី​បន្ត៕