យ៉ាងហោចណាស់មនុស្ស ០៦នាក់ រងរបួសធ្ងន់ស្រាល និងស្លាប់ម្នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុង និងនីសាន់

ខេត្តកណ្ដាល÷ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងរថយន្តនឹងរថយន្ត បណ្តាលអោយស្លាប់ស្រី០១នាក់ របួសសរុបស្រី០៦នាក់ របួសធ្ងន់ស្រី០១នាក់ និងរបួសស្រាល ស្រី០៥នាក់។ ខូចខាតរថយន្ត ០២គ្រឿង។ កើតហេតុនៅថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៤និង៣០នាទីទៀបភ្លឺ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែតលេខ២១-២២ ត្រង់ចំណុចមុខផ្សារព្រែកអញ្ចាញ ស្ថិតនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ដកណ្ដាល។

សភាពនៃរឿងហេតុ÷ នៅថ្ងៃកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាកនីសាន់ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2B-9951 បើកបរដោយឈ្មោះ សូ សុខវ៉ៃ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិល្វាទេ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយមានអ្នករួមដំណើរ០៧នាក់÷

១.ឈ្មោះ សុខ សារ៉ុម ភេទស្រី អាយុ៥៥ឆ្នាំ មានទីលំនៅភូមិពុកឫស្សី ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

២.ឈ្មោះ ហួត សុខុម ភេទស្រី អាយុ៦៦ឆ្នាំ មានទីលំនៅភូមិមាន់ដប់ក្រោម ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

៣.ឈ្មោះ ជឿន នួន ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

៤.ឈ្មោះ សែម ផន ភេទស្រី អាយុ៥៦ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា។

៥.ឈ្មោះ ទិត្យ ធឿន ភេទស្រី អាយុ៥២ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា។

៦.ឈ្មោះ ម៉ោញ ភឿន ភេទស្រី អាយុ៥៥ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា។

៧.ឈ្មោះ ឆឺន សារ៉ុម ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា។

ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានឈប់នៅកណ្ដាលទ្រូងផ្លូវ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាក ហ៊ីយិនដាយ ពណ៌ក្រហម ពាក់ស្លាកលេខ រតនៈគីរី3A-8987 អ្នកបើកបររត់គេចបាត់ (ប្រភេទដឹកអ្នកដំណើរធន់ធំ) ធ្វើដំណើរពីជើងទៅត្បូង (ពីរតនៈគីរីទៅភ្នំពេញ ស្របទិសគ្នា) ហើយបានមកបុករថយន្ត នីសាន់ដែលឈប់លើទ្រូងផ្លូវខាងលើ បណ្ដាលអោយស្លាប់ឈ្មោះ សុខ សារ៉ុម ពេលបញ្ចូនទៅពេទ្យស្រុកមុខកំពូល និងរបួសធ្ងន់ឈ្មោះ ហួត សុខុម និងរបួសស្រាលដល់ឈ្មោះ ជឿន នួន ឈ្មោះ សែម ផន ឈ្មោះ ទិត្យ ធឿន ឈ្មោះ ម៉ោញ ភឿន និងឈ្មោះ ឆឺន សារ៉ុម ហើយអ្នករបួសទាំង៦នាក់បានបញ្ចូនទៅព្យាបាលនៅពេទ្យស្រុកមុខកំពូល ០១នាក់ និងពេទ្យឯកជន០៦នាក់។

ក្រោយពីទទួលបានពត៌មាន កំលាំងប៉ុស្តិ៍ព្រែកអញ្ចាញ និងកំលាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុហើយបានពិនិត្យកន្លែងកើតហេតុ និងវាស់វែង រួចបានយករថយន្តទាំង២ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។

សេចក្តីសន្និដ្ឋាន ដោយអ្នកបើកបររថយន្តនីសាន់ពាក់ផ្លាកលេខភ្នំពេញ 2B-9951 ឈប់កណ្ដាលទ្រូងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ចំណែករថយន្ត ហ៊ីយិនដាយពាក់ស្លាកលេខរតនៈគីរី 3A-8987 បើកបរលឿន៕