លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ធ្វើ​បទ​បង្ហាញ​ពី​គោល​នយោបាយ​ថ្មី​របស់​ខ្លួន​ ​នៅ​ថ្ងៃ​ដំបូង​ក្នុងនាម​ជា​ប្រធានាធិបតី​ទី​ ​៤​៦​ ​របស់​សហរដ្ឋអាមេរិក

អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​ ​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ធ្វើ​កំណែ​ទម្រង់​ទាំងស្រុង​ ​នូវ​គោល​នយោបាយ​អន្តោប្រវេសន៍​ ​ដ៏​តឹងរ៉ឹង​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ដោយ​លោក​នឹង​ធ្វើ​បទ​បង្ហាញ​ពី​គោល​នយោបាយ​ថ្មី​របស់​លោក​ ​នៅ​ថ្ងៃ​ដំបូង​ដែល​លោក​អង្គុយ​កៅអី​សេតវិមាន​ ​។​

អនាគត​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ ​លោក​ ​អា​ឡិច​ចាន់​ដ្រូ ​មែ​យើ​កា​ស់ ​ដែល​ជា​បេក្ខភាព​រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ធ្វើការ​កត់​សម្គាល់​ខាងលើ​នេះ​ ​ប្រាប់​គណៈកម្មាធិការ​ពិសេស​មួយ​ ​នៃ​ព្រឹទ្ធសភា​អាមេរិក​ ​នៅ​ថ្ងៃអង្គារ​នេះ​ ​។​

លោក​ ​មែ​យើ​កា​ស់ ​បាន​បញ្ជាក់​ទៀត​ថា​ ​កំណែ​ទម្រង់​គោល​នយោបាយ​អន្តោប្រវេសន៍​របស់​លោក​ ​បៃ​ដិ​ន​ ​ក្នុង​នោះ​រួម​មាន​ទាំង​គម្រោង​ ​ផ្ដល់​សញ្ជាតិ​ដល់​អ្នក​រស់នៅ​អ​ចិន្ត្រៃយ៍​ក្នុង​សហរដ្ឋអាមេរិក​ ​ដែល​គ្មាន​លិខិត​ស្នាម​ស្រប​ច្បាប់​ ​និង​អ្នកសុំ​សិទ្ធិជ្រកកោន​ ​ដែល​រត់​គេច​ចេញពី​អំពើ​ហិង្សា​ ​និង​ស​ង្រ្គា​ម​ជាដើម​ ​៕