អាមេរិក​ផ្តល់​ថវិកាសម្រាប់ជួសជុលប្រាសាទភ្នំបាក់ខែង ៣០០ ០០០ ដុល្លា និងប្រាសាទព្រះវិហារ ១២០ ០០០ ដុល្លា

លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បាន ប្រកាសអំណោយថវិកាធំចំនួន ២ ដែលត្រូវបានផ្តល់តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ សម្រាប់ជួសជុលប្រាសាទភ្នំបាក់ខែង (៣០០ ០០០ ដុល្លា) និងប្រាសាទព្រះវិហារ (១២០ ០០០ ដុល្លា)។

ស្ថានទូតអាមេរិកបានអរគុណ​ដល់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការមូលនិធិ World Monuments Fund ចំពោះការចូលរួម នៅក្នុងពិធីចុះហត្ថលេខារបស់យើង នៅសៀមរាប។

គម្រោងនៃភាពជាដៃគូទាំង នេះ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ជួយដល់បេតិកភណ្ឌ ទេសចរណ៍ និងសេដ្ឋកិច្ច៕