ករណីអាករប្លន់ម៉ូតូបានសម្រេច នៅក្រុងប៉ោយប៉ែត ត្រឹមមួយម៉ោងកន្លះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាន

ក្រុងប៉ោយប៉ែត៖ នៅវេលាយប់ ថ្ងៃពុធ ទី ២០​ ខែមករា​ ឆ្នាំ២០២១​ វេលាម៉ោង១៩:៣០ នាទី​ មានករណីប្លន់ម៉ូតូ កេីតឡេីងនៅម្តុំផ្លូវបេតុងកែងមណ្ឌល៩​ ស្ថិតក្នុង​ភូមិប្រជាធម្មកេីត សង្កាត់ផ្សារកណ្តាល​ ធ្វើសកម្មភាព អាករជនរងគ្រោះយកម៉ូតូ ។ ក្រោយធ្វើសកម្មភាព បានសម្រេច ជនសង្ស័យបានរត់គេខ្លួនបាត់ រីឯជនរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យ ។

លុះដល់ម៉ោង២២.០០នាទី កំលាំងកងរាជអាវុធហត្ថចាប់ខ្លួនជនសង្ស័យបាននៅចំណុចភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត និងដកហូតម៉ូតូយកមកវិញ។ ម៉ូតូម៉ាក​ ហុងដាឌ្រីម​ សេ១២៥​ សេរីឆ្នាំ២០២០​ ពណ័ខ្មៅ​ មានស្លាកលេខ​ “បាត់ដំបង​ 1AL. 6110។

សូមបញ្ជាក់ថាជនសង្ស័យមាន ឈ្មោះ ឈុំ ពិសិដ្ឋ ភេទប្រុស​ អាយុ ២១ឆ្នាំ រស់នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល បានធ្វើសកម្មភាព ឡេីងជិះម៉ូតូឌុបនៅម្តុំមុខរោងចក្រអេសសុីវ៉ាដូ​ រហូតដល់ចំនុចកេីតហេតុ​ជនសង្ស័យក៏បានយកកូនកាំបិតចិតបន្លែអាករ ជនរងគ្រោះ ហេីយយកម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួន​ ។ ជនរងគ្រោះឈ្មោះ​ ប្រាក់​ សុខុម​ ភេទប្រុស​ អាយុ52ឆ្នាំ​ ស្នាក់នៅភូមិផ្សារកណ្តាល​ រងរបួសបំពង់ក​(ធ្ងន់) ត្រូវបានដឹកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកដីថ្មី​៕