ក្រសួងស្ថាប័នចំនួន ០៦ ជ្រើសរើសក្របខណ្ឌមន្ត្រីរាជការ សរុប ២២២ កន្លែង

ក្រសួង​មុខងារសាធារណ:​ប្រកាសស្ដីពីការប្រឡងប្រជែងជ្រើសរើសនិស្សិត និងមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌ ក្រសួងមុខងារសាធារណៈ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងពាណិជ្ជកម្ម និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សម្រាប់ឆ្នាំ ២០២១។

កាលបរិច្ឆេទទទួលពាក្យ ចាប់ផ្ដើមពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៧:០០នាទី ជាកាលបរិចេ្ឆទចុងក្រោយ។

ទីកន្លែងទទួលពាក្យ និងដាក់ពាក្យសុំសិទ្ធិប្រឡង បេក្ខជនដែលដាក់ពាក្យសុំសិទ្ធិប្រឡងនៅក្រសួងមុខងារសាធារណៈ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្រសួងពាណិជ្ជកម្ម ក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ត្រូវមកទទួលពាក្យ និងដាក់ពាក្យសុំសិទ្ធិប្រឡង នៅនាយកដ្ឋានក្របខណ្ឌ នៃក្រសួងមុខងារសាធារណៈ (អគារបែរមុខទៅលិច ជាន់ផ្ទាល់ដី បន្ទប់ A05)។

ចំពោះបេក្ខជនដែលដាក់ពាក្យសុំសិទ្ធិប្រឡងនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវមកទទួលពាក្យ និងដាក់ពាក្យសុំសិទ្ធិប្រឡងនៅនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បញ្ជាក់៖ បេក្ខជនទាំងអស់ត្រូវមកដាក់ពាក្យសុំសិទ្ធិប្រឡងដោយខ្លួនឯងផ្ទាល់។

កាលបរិច្ឆេទប្រឡង និងមណ្ឌលប្រឡង៖ គណៈកម្មការរៀបចំការប្រឡង និងជូនដំណឹងអំពីកាលបរិច្ឆេទប្រឡង និងមណ្ឌលប្រឡងនៅពេលក្រោយ។ សូមបេក្ខជនទាំងអស់តាមដានព័ត៌មាននៅគេហទំព័ររបស់ក្រសួងមុខងារសាធារណៈតាមរយៈអាសយដ្ឋាន (www.mcs.gov.kh) និងតាមបណ្ដាញគេហទំព័រក្រសួង ស្ថាប័នពាក់ព័ន្ធ ឬតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ក្រសួងមុខងារសាធារណៈ ( http://Facebook.com/CivilServiceCambodia)។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង តំណាងក្រសួង ស្ថាប័នដូចខាងក្រោម៖

ក្រសួងមុខងារសាធារណៈ ទូរស័ព្ទលេខ ០១២ ៣៥១ ១១៤ / ០១៧ ៦៥១ ៣២៣ / ០១២ ៣៣១ ០០៧ / ០៨៩ ៩៧៨ ៦៧៨ / ០១២ ៣០៥ ៥៣០ / ០១៧ ៩០០ ១២៩ / ០១២ ៧៩១ ៨៩១ / ០៧៨ ៩៧៨ ៦៧៨ ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូរស័ព្ទលេខ ០១២ ៧២៧ ៦៦៤ / ០១២ ៩១២ ៧២៦ / ០១២ ២៦០ ៨០១ / ០១២ ៥៣៧ ៣៧៣

បញ្ជាក់៖ បេក្ខជនអាចដាក់ពាក្យសុំប្រឡងបានតែមួយក្រសួង ស្ថាប័ន តែប៉ុណ្ណោះ។

ចំពោះបេក្ខជនដែលបានដាក់ពាក្យសុំសិទ្ធិប្រឡង កាលពីឆ្នាំ ២០២០ រួចមកហើយ មិនតម្រូវឱ្យដាក់ពាក្យសុំសិទ្ធិប្រឡងឡើងវិញទេ។

ព័ត៌មានលម្អិត សូមធ្វើការទំនាក់ទំនងមកក្រសួងមុខងារសាធារណៈ ដែលមានទីតាំងស្ថិតនៅ ផ្លូវវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ទល់មុខវត្តអង្គតាមិញ)៕